ការផ្តល់ជំនួយ ODA ត្រូវការភាពចុះសម្រុងគ្នាអំពីបែបបទជាមួយម្ចាស់ជំនួយ

(VOVWORLD) - ដើម្បីពន្លឿនការបើកចំណាយទុនវិនិយោគ សាធារ ណៈ រួមទាំង ODA និងប្រាក់កម្ចីសម្បទាននាពេលខាងមុខនេះ គឺត្រូវការកិច្ចខិតខំប្រឹងប្រែងពីភាគីទាំងពីរ ក្នុងការដកចេញនូវឧបសគ្គក្នុងដំណើរការបំពេញបែបបទនិងបើកចំណាយទុន។ 

ការផ្តល់ជំនួយ ODA ត្រូវការភាពចុះសម្រុងគ្នាអំពីបែបបទជាមួយម្ចាស់ជំនួយ - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានដឹកនាំកិច្ចប្រជុំ  (រូបថត៖ baochinhphu.vn)

នារសៀលថ្ងៃទី ៣០ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានដឹកនាំកិច្ចប្រជុំជាមួយក្រុមចំនួន៦នៃធនាគារអភិវឌ្ឍន៍អំពីរាល់អនុសាសន៍ស្តីពីទុន ODA ប្រាក់កម្ចីសម្បទានពីបរទេសនិងសេចក្តីព្រាងជំនួសក្រិត្យលេខ ៥៦ ឆ្នាំ ២០២០ របស់រដ្ឋាភិបាល ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់ទុន ODA និងប្រាក់កម្ចីសម្បទានរបស់ម្ចាស់ជំនួយបរទេស។

អញ្ជើញថ្លែងបញ្ចប់កិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានអះអាងថា រដ្ឋាភិបាលវៀតណាមបន្តចាត់ទុកដើមទុន ODA មានសារសំខាន់ណាស់។ ហេតុដូច្នេះ ក្នុងផែនការវិនិយោគសាធារណៈរយៈពេលមធ្យម វៀតណាមតែងតែដាក់ចេញផ្នែកមួយនៃផែន ការកៀរគរទុន ODA សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដើម្បីពន្លឿនការបើកចំណាយទុន វិនិយោគសាធារណៈ រួមទាំង ODA និងប្រាក់កម្ចីសម្បទាននាពេលខាងមុខនេះ គឺត្រូវការកិច្ចខិតខំប្រឹងប្រែងពីភាគីទាំងពីរ ក្នុងការដកចេញនូវឧបសគ្គក្នុងដំណើរការបំពេញបែបបទនិង បើកចំណាយទុន។

"ខាងភាគីរដ្ឋាភិបាលវៀតណាមក៏បានពិចារណាពីរបៀបកែសម្រួលបែបបទ ឱ្យមានលក្ខណៈ សាមញ្ញបំផុត តាមដែលអាចធ្វើទៅបានប៉ុន្តែមានប្រសិទ្ធភាព។ ក្នុងពេលជាមួយគ្នានេះក៏មានបំណងចង់ឲ្យធនាគារទាំង៦ ពិចារណាផងដែរដើម្បីស្វែងរកការចុះសម្រុងគ្នាអំពីបែបបទ។ យើងមានគោលដៅដូចគ្នាអំពីរបៀបប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងបើកចំណាយដើមទុនយ៉ាងឆាប់រហ័ស។ ឧទាហរណ៍ ធនាគារនីមួយៗមានបទប្បញ្ញត្តិស្តីពីការបើកចំណាយដើមទុនដែលធ្វើឱ្យដំណើរការយឺត ដូច្នេះយើងនឹងពិចារណារួមគ្នាដើម្បីធ្វើវិសោធនកម្ម"។ នេះបើយោងតាមប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh។

ចូលរួមកិច្ចប្រជុំនេះមានតំណាងក្រសួង-ស្ថាប័នមជ្ឈឹមមួយចំនួននិងតំណាងក្រុមចំនួន៦ នៃធនាគារអភិវឌ្ឍន៍ រួមមាន៖ ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ធនាគារនាំចេញ-នាំចូលកូរ៉េខាងត្បូង (KEXIM) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងធនាគារស្ថាបនាអាល្លឺម៉ង់ (KfW)។  ផ្តល់មតិនៅក្នុងកិច្ចប្រជុំនេះ តំណាងធនាគារទាំង៦នេះក៏បានពិភាក្សាជាមួយតំណាងក្រសួងនិងសាខាវៀតណាម អំពីការលំបាកនិងឧបសគ្គនៅក្នុងគម្រោងដែលប្រើប្រាស់ទុន ODA និងប្រាក់កម្ចីសម្បទាន។ ក្នុងពេលជាមួយគ្នានេះដែរ តំណាងចូលរួមបានស្នើឱ្យកែប្រែនូវខ្លឹមសារមួយចំនួននៅក្នុងសេចក្តីព្រាងក្រឹត្យនេះដើម្បីជំនួសក្រឹត្យលេខ ៥៦ ដូចជា បែបបទសម្រាប់ការកែសម្រួលគម្រោង វិធីនៃការគាំទ្រថវិកាការ និងឲ្យសហគ្រាសខ្ចីឡើងវិញទុន ODA ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ