ការផ្ទុះនៅបេរូត (Beirut) ៖ លីបង់រៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល ៣ ថ្ងៃ ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះ

(VOVWORLD) - ចាប់ពីថ្ងៃទី ៦ ខែសីហា ប្រទេសលីបង់បានប្រារព្ធពិធីកាន់ទុក្ខថ្នាក់ជាតិក្នុង  រយៈពេល ៣ ថ្ងៃ ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះដែលបានស្លាប់នៅក្នុងករណីផ្ទុះដ៏គួរឱ្យរន្ធត់នៅឯកំពង់ផែបេរូត (Beirut)។
ការផ្ទុះនៅបេរូត (Beirut) ៖ លីបង់រៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល ៣ ថ្ងៃ    ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះ - ảnh 1 ករណីផ្ទុះដ៏គួរឱ្យរន្ធត់នៅឯកំពង់ផែបេរូត (Beirut) (រូបថត៖  Reuters)

ករណីផ្ទុះនេះបានកើតឡើងកាលពីថ្ងៃទី ៤ ខែសីហា ក្នុងអំឡុងពេលកំពុងផ្សារដែកនៅក្នុងឃ្លាំងមួយនៅកំពង់ផែបេរូត។ ផ្កាភ្លើងឆាបឆេះផាវ ដែលត្រូវបានរក្សាទុកនៅក្បែរឃ្លាំង ដែលបណ្តាលឱ្យមានការផ្ទុះអាម៉ូញ៉ូមនីត្រាត (Amoni Nitrat) ចំនួន ២.៧៥០ តោន។ គួរជម្រាបថាសារធាតុគីមីទាំងនេះត្រូវបានរក្សាទុកនៅក្នុងកំពង់ផែបេរូត ដើម្បីរង់ចាំដំណើរការដោះស្រាយចាប់តាំងពីឆ្នាំ ២០១៤  មក។

យោងទៅតាមអ្នកជំនាញខាងគ្រោះ រញ្ជួយដីបានឲ្យដឹងថាករណីផ្ទុះគឺស្មើនឹងការរញ្ជួយដីដែលមានកំរិត ៤,៥ រិចទ័រ។ យ៉ាងហោចណាស់មានមនុស្សចំនួន ១៤៥ នាក់បានបាត់បង់ជីវិត និង ៥០០០ នាក់ទៀតត្រូវបានរងរបួសនៅនឹងកន្លែងកើតហេតុ ណ៍នេះ ខណៈដែលមានមនុស្សរាប់សិបនាក់កំពុងបាត់ខ្លួននៅឡើយ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ