ការផ្លាស់ប្តូរឌីជីថល៖ ទិន្នន័យធំអាចរួមចំណែកជាង ១០០​ពាន់លានដុល្លារដល់អាស៊ីអាគ្នេយ៍

(VOVWORLD) - នៅថ្ងៃទី ១៧ ខែសីហា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយរបាយការណ៍មួយដោយបញ្ជាក់ថា ទិន្នន័យធំ(Big Data) អាចគាំទ្រចំនួនជាង ១០០ពាន់លានដុល្លារសម្រាប់កាលានុវត្តភាពអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសចំនួន៥ រួមមានកម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងថៃ។ 
ការផ្លាស់ប្តូរឌីជីថល៖ ទិន្នន័យធំអាចរួមចំណែកជាង ១០០​ពាន់លានដុល្លារដល់អាស៊ីអាគ្នេយ៍ - ảnh 1រូបភាព៖ theedgemarkets.com

នៅក្នុងរបាយការណ៍ “ការទាញយកសក្តានុពលនៃទិន្នន័យធំនៅអាស៊ីអាគ្នេយ៍ក្រោយជំងឺរាតត្បាត” ADB បានឲ្យដឹងថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីផ្តល់ការរៀនសូត្រផ្ទាល់ខ្លួននិងពីចម្ងាយ ក៏ដូចជាការរួមបញ្ចូលការងារតាមអ៊ីនធឺណែតអាចរួមចំណែក ៧៧.១ពាន់លានដុល្លារក្នុងមួយឆ្នាំ ដល់ផលិតផលក្នុងស្រុកសរុប (GDP) នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ នៅត្រឹមឆ្នាំ២០៣០ ។

របាយការណ៍នេះក៏បានឲ្យដឹងថា  ការប្រើប្រាស់ការវិភាគដើម្បីអន្តរាគមន៍ផ្នែកសុខភាពសម្រាប់ប្រជាជនដែលមានហានិភ័យ អាចរួមចំនែក ១៥.៥ ពាន់លានដុល្លារដល់ GDP នៃបណ្តាប្រទេសក្នុងតំបន់នៅឆ្នាំ២០៣០។ នេះជារបាយការណ៍ចុងក្រោយ ក្នុងចំណោមរបាយការណ៍ចំនួន ៤ នៃកាស្រាវជ្រាវតំបន់ដែលបានបញ្ចប់នៅឆ្នាំ ២០២១ និងត្រូវបាន ADB ជួយឧបត្ថម្ភបច្ចេកទេសនិងពិគ្រោះយោបល់អំពីគោលនយោបាយសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជមងឺកូវីដ-១៩ នៅតំបន់អាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ