ការផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅអាហ្វ្រិកខាងត្បូង


ការផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅអាហ្វ្រិកខាងត្បូង - ảnh 1
ការផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅអាហ្វ្រិកខាងត្បូង (Image: VNA)

(VOVworld) – ចាប់ពីថ្ងៃទី ៣ ដល់ទី ១២ កញ្ញា សប្តាហ៍ម្ហូបអាហារវៀតណាម
បានប្រព្រឹត្តទៅនៅទីក្រុង Johannesburg របស់អាហ្វ្រិកខាងត្បូង។ ឯកអគ្គរដ្ឋទូត
 វៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Le Huy Hoang បានវាយតំលៃខ្ពស់
 ចំពោះអត្ថន័យរបស់ព្រឹតិ្តការណ៍នេះ ហើយចាត់ទុកថា៖ នេះគឺជាវគ្គផ្សព្វផ្សាយ
ដែលប្រព្រឹត្តទៅក្នុងរយៈពេលវែងបំផុតនិងមានការត្រៀមរៀបចំល្អបំផុត
 ស្តីពីម្ហូបអាហារវៀតណាមរហូតមកដល់ពេលនេះ។ ព្រឹត្តិការណ៍នេះជួយ
ឧបត្ថម្ភ បង្កើនការផ្សព្វផ្សាយទេសចរណ៍និងជំរុញទំនាក់ទំនងសហប្រតិបត្តិ
ការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ