ការផ្សព្វផ្សាយរូភាពនៃវៀតណាមនៅអ៊ីតាលី

នាថ្ងៃទី ១០ កក្កដា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី Nguyen Hoang Long បានទៅ
បំពេញការងារនៅទីក្រុង Turin នៅតំបន់ Piemonte អ៊ីតាលី។ ថ្លែងមតិក្នុងជំនួបធ្វើការជាមួយ
អភិបាលទីក្រុង Turin លោក Piero Fassino ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីបាន
សម្តែងនូវគោលបំណងរបស់ វៀតណាមគឺអភិវឌ្ឍន៍ទំនាក់ទំនងជាមួយទីក្រុង Turin លើ
គ្រប់វិស័យ ព្រមទាំងអះអាង ថា៖ ទីក្រុង Turin គឺ អាទិភាពសហប្រតិបត្តិការរបស់វៀត
ណាម សំដៅឆ្ពោះទៅពិធី រំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនង
ការទូតរវាងប្រទេសទាំង ២។ រីឯខ្លួនវិញ អភិបាលទីក្រុង Turin លោក Piero Fassino បាន
សង្កត់ធ្ងន់ថា៖ ជនទីក្រុង Turin ជានិច្ចកាលគាំទ្រនិងមានគោលបំណងអភិវឌ្ឍន៍ទំនក់
ទំនងសហប្រតិបត្តិការ ជាមួយវៀតណាមលើវិស័យ សេដ្ឋកិច្ច វប្បធម៌ អប់រំ ឲ្យខ្លាំងក្លា
ថែមទៀត។ ទីក្រុង Turin នឹងសកម្មគួបផ្សំជាមួយវៀតណាមរៀបចំបណ្ដាសកម្មភាព
ក្នុងឱកាសរំលឹកខ្លួន អនុស្សារវរីយ័លើកទី ៤០ ទីវាបង្កត់ទំនាក់ទំនងការទូតរវាងប្រទេស
ទាំង ២ នាឆ្នាំ ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ