ការពិគ្រោះយោបល់ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសរវាងវៀតណាមនិងន័រវ៉ែសលើកទី ៨


ការពិគ្រោះយោបល់ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសរវាងវៀតណាមនិងន័រវ៉ែសលើកទី ៨ - ảnh 1
ការពិគ្រោះយោបល់ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសរវាងវៀតណាមនិងន័រវ៉ែសលើកទី ៨ (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ ឧសភា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Bui Thanh Son និងរដ្ឋលេខាធិការការបរទេសន័រវ៉ែស លោក
Tone Skogen បានសហធ្វើអធិបតីការពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំរវាង
វៀតណាមនិងន័រវ៉េកលើកទី ៨។ ភាគី ទាំងពីរបានឯកភាពបង្កើនការជួបប្រា
ស្រ័យផ្លាស់ប្តូរគណៈប្រតិភូជន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងបន្ត
អនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជាពិសេស
លើវិស័យសេដ្ឋកិច្ចសមុទ្រថាមពលប្រេងឧស្ម័ន្ធនិងបច្ចេកវិទ្យាបៃតង។ ភាគី
ទាំងពីរក៏បានឯកភាពជំរុញការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)
រវាងវៀតណាមជាមួយប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។ ន័រវ៉ែសត្រៀមខ្លួនជា
ស្រេចជួយឧបត្ថម្ភវៀតណាមកសាងនិងអនុវត្តផែនការអនុវត្តគោលដៅ
អភិវឌ្ឍន៍និរន្តភាព (SDGs) ផងដែរ។ ថ្នាក់ដឹកនាំទាំងពីរ រូបបានផ្លាស់ប្តូរ
មតិអំពីបញ្ហានៅក្នុងនិងអន្តរជាតិ ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ