ការព្យាករណ៍អាកាសធាតុតាមទិសទំនើប ស្មើនឹងប្រទេសជឿនលឿនលើពិភពលោក

(VOVWORLD) -នាថ្ងៃទី ២៩ ខែធ្នូនៅទីក្រុងហាណូយមជ្ឈមណ្ឌលជាតិឧតុនិយមនិងជលសាស្ត្រ ក្រសួងធនធានធម្មជាតិនិងបរិស្ថានបានរៀបចំសន្និសីទអន់ឡាយបូកសរុបការងារឆ្នាំ 2017 និងការដាក់ពង្រាយភារកិច្ចនៅឆ្នាំ 2018 ។ ថ្លែងមតិនៅទីនេះ
ការព្យាករណ៍អាកាសធាតុតាមទិសទំនើប ស្មើនឹងប្រទេសជឿនលឿនលើពិភពលោក - ảnh 1 ការព្យាករណ៍អាកាសធាតុតាមទិសទំនើប ស្មើនឹងប្រទេសជឿនលឿនលើពិភពលោក

នាថ្ងៃទី ២៩ ខែធ្នូនៅទីក្រុងហាណូយមជ្ឈមណ្ឌលជាតិឧតុនិយមនិងជលសាស្ត្រ ក្រសួងធនធានធម្មជាតិនិងបរិស្ថានបានរៀបចំសន្និសីទអន់ឡាយបូកសរុបការងារឆ្នាំ 2017 និងការដាក់ពង្រាយភារកិច្ចនៅឆ្នាំ 2018 ។ ថ្លែងមតិនៅទីនេះ អគ្គនាយករងមជ្ឈមណ្ឌលឧតុនិយមនិងជលសាស្ត្រជាតិ លោក Le Hong Phong បានសង្កត់ធ្ងន់ថា៖ឆ្នាំ 2018 ការព្យាករណ៍អាកាសធាតុត្រូវបានធ្វើទំនើបភាវូបនីយកម្មស្របតាមប្រទេសជឿនលឿនលើពិភពលោក។ ការព្យាករណ៍អាកាសធាតុមានលំអិតដល់ទីក្រុងនិមួយៗទីរួមខេត្តនីមួយៗនៅទូទាំងប្រទេស និងដើម្បីតាមដានយ៉ាងដិតដល់និងព្យាករណ៍ទាន់ពេលវេលាបាតុភូតឧតុនិយមដែលមានគ្រោះថ្នាក់។ ក្នុងឆ្នាំ 2018 វិស័យនេះនឹងជំរុញការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្នែកឧតុនិយមដល់ឆ្នាំ 2020 "ប្រមូលផ្តុំទំនើបភាវូបនីយកម្ម ស្វ័យប្រវត្តិកម្ម ការវាស់វែងដើម្បីបំរើការងារព្យាករណ៍"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ