ការព្រមព្រៀងប្ដូរឈ្មោះប្រទេស បង្ករឲ្យមានការខ្វែងគំនិតនៅទាំង Macedonia និងក្រិក

(VOVWORLD) -រយៈពេល ១ ថ្ងៃ ក្រោយពីនាយករដ្ឋមន្ត្រីនៃប្រទេស Maceonaia និងក្រិក បានប្រកាសថាទទួលបានការព្រមព្រៀងជាប្រវត្តិសាស្ត្រស្ដីពីការប្ដូរឈ្មោះ Macedonia ទៅជាសាធារណរដ្ឋ Macedonia ខាងជើង នាថ្ងៃទី ១៣ មិថុនា ប្រធានាធិបតី Macedonia លោក Gjorge Ivanov បានប្រកាសថា៖ នឹងមិនចុះហត្ថលេខាលើការព្រមព្រៀងនេះឡើយ។ 
ការព្រមព្រៀងប្ដូរឈ្មោះប្រទេស បង្ករឲ្យមានការខ្វែងគំនិតនៅទាំង Macedonia និងក្រិក - ảnh 1 ប្រធានាធិបតី Macedonia លោក Gjorge Ivanov

លោកបានប្រកាសថា៖ ការព្រមព្រៀងនេះគឺជាប្រការ"គួរឲ្យអាម៉ាស់និងមិនអាចព្រមទទួលបានឡើយ" ហើយសង្កត់ធ្ងន់ថានឹងមិនធ្វើឲ្យការព្រមព្រៀងនេះចូលជាធរមានឡើយ ដោយសាររំលោភលើច្បាប់និងរដ្ឋធម្មនុញ្ញ។

ដើម្បីចូលរជាធរមានបាននោះ កិច្ចព្រមព្រៀងនេះត្រូវទទួលបានការឯកភាពរបស់ប្រជាជន តាមរយៈការធ្វើប្រជាមតិមួយ ក៏ដូចជាត្រូវបានរដ្ឋសភានៃប្រទេសក្រិក និង Macedonia អនុម័តដែរ។

នាយប់ថ្ងៃទី ១៣ មិថុនា មានបាតុករចំនួន ១ ពាន់ ៥ រយនាក់ធ្វើបាតុកម្មដោយសន្តិវិធីនៅខាងក្រៅទីស្ដីការរដ្ឋសភានៅទីក្រុង Skopje របស់ Macedonia ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ