ក្រុម G20 ផ្តល់អាទិភាពដល់ការអនុវត្ដបច្ចេកវិទ្យា AI និងមនុស្សយន្ត (Robot) ក្នុងវិស័យ កសិកម្ម

(VOVWORLD) - នាថ្ងៃទី ១២ ខែឧសភា រដ្ឋមន្ត្រីក្រសួងកសិកម្មនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20) បានឯកភាពខិតខំប្រឹងប្រែងក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កបង្កើនទិន្នផលក្នុងវិស័យកសិកម្ម ព្រមទាំងឆ្លើយតបនឹងតម្រូវការអំពីស្បៀងអាហារនៅពេលដែលចំនួនប្រជាជនពិភពលោកកំពុងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយច្ងៃ។
ក្រុម G20 ផ្តល់អាទិភាពដល់ការអនុវត្ដបច្ចេកវិទ្យា AI និងមនុស្សយន្ត (Robot) ក្នុងវិស័យ កសិកម្ម - ảnh 1 បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត (AI)  

បច្ចេកវិទ្យាទំនើបៗដូចជាមនុស្សយន្ត (Robot) និងប្រាជ្ញាសិប្បនិម្មិត (AI) គឺជាមធ្យោបាយដ៏វិជ្ជាមានដើម្បីសម្រេចឲ្យបានគោលដៅនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានអនុម័ត បន្ទាប់ពីកិច្ចប្រជុំស្តីពីរដ្ឋមន្ត្រីក្រសួងកសិកម្មនៃក្រុម G20 នៅខេត្ត Niigata នៃប្រទេសជប៉ុននោះ បណ្តារដ្ឋមន្រ្តីក្រសួងកសិកម្ម នៃក្រុម G20 បានសង្កត់ធ្ងន់ថា ការកំណែទម្រង់និងចំណេះដឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កបង្កើនទិន្នផលប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។ម្យ៉ាងវិញទៀត បណ្តារដ្ឋមន្រ្តីក្រុម G20 បានប្តេជ្ញានាំមុខគេក្នុងការកាត់បន្ថយកាកសំណល់ចំណីអាហារ ព្រមទាំងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការសំដៅដោះស្រាយបញ្ហាសាកល្បងនៅលើសកលលោក ដូចជាការបញ្ចប់ភាពអត់ឃ្លាននិង  ជម្រុញវិស័យកសិកម្មប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ