ក្រុម G77 និងចិនជំរុញឱ្យដោះស្រាយបញ្ហាសំខាន់ៗក្នុងរបៀបវារៈអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ១៥ ខែកញ្ញា កិច្ចប្រជុំកំពូលក្រុម G77 និងចិនបានបើកនៅទីក្រុងហាវ៉ាណាប្រទេស គុយបា។ ប្រទេសជាង ១០០ ដែលមានប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលប្រហែល ៣០រូប និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចូលរួម។

ក្រុម G77 និងចិនជំរុញឱ្យដោះស្រាយបញ្ហាសំខាន់ៗក្នុងរបៀបវារៈអន្តរជាតិ - ảnh 1កិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍ (G77) និងប្រទេសចិនបានប្រព្រឹត្តទៅនៅរដ្ឋធានី La Habana នៅថ្ងៃទី ១៥ និង ១៦ ខែកញ្ញា (ប្រភព៖ Cubaminrex)

នៅថ្ងៃទី ១៥ និង ១៦ ខែកញ្ញា គណៈប្រតិភូបានផ្តោតលើការពិភាក្សាអំពីបញ្ហាប្រឈមនៃការអភិវឌ្ឍបច្ចុប្បន្ន និងតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងប្រទេសភាគខាងត្បូង។ អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Elio Rodríguez បានសង្កត់ធ្ងន់ថា នេះគឺជាពេលវេលាដ៏សំខាន់បំផុតសម្រាប់ប្រទេសកោះ Caribbean ដែលកាន់តំណែងជាប្រធានប្តូរវេននៃក្រុម G77 និងចិន។ តាមគម្រោង គណៈប្រតិភូនឹងអនុម័តលើសេចក្តីថ្លែងការណរួម ដែលនឹងបង្ហាញពីទស្សនៈលើជម្លោះ និងបញ្ហាប្រឈមដែលពិភពលោកកំពុងជួបប្រទះ។

សូមគូសបញ្ជាក់ថា ក្រុម G77 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ដោយប្រទេសចំនួន ៧៧ នៅអឌ្ឍគោលខាងត្បូង ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ចរួមរបស់ប្រទេសសមាជិក។ បច្ចុប្បន្ន ក្រុមនេះមានសមាជិកចំនួន ១៣៤ ប្រទេស ដែលតំណាងឱ្យ ៨០% នៃចំនួនប្រជាជនពិភពលោក និងប្រហែល ៧០% នៃសមាជិកអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ