ក្រុម IS បានប្រកាសពីវីដេអូស្តីពីការប្រហារជីវិតគ្រិស្តសាសនិកចំនូន ១១ នាក់នៅនីហ្សេរីយ៉ា

(VOVWORLD) - ក្រុមសកម្មប្រយុទ្ធដែលគាំទ្រអង្គការភេរវកម្មរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) នាពេលថ្មីៗនេះ បានប្រកាសវីដេអូមួយ ស្តីពីការប្រហារជីវិតជនគ្រីស្តសាសនិកចំនួន ១១ នាក់ នៅភាគឥសាន្តនៃប្រទេសនីហ្សេរីយ៉ា។ 

នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះដោយ Amaq ដែលជាម៉ាស៊ីនឃោសនារបស់ IS បានបង្ហោះនៅបណ្តាញអ៊ិនធឺណិត នាយប់ថ្ងៃទី ២៦ ធ្នូនោះ ក្រុម IS ដែលចំណុះក្រុម IS អាហ្រ្វិកខាងលិច (ISWAP) បានប្រហារជីវិតបុរសចំនួន ១១ នាក់ នៅទីតាំងដែលមិនបានបង្ហាញឡើយ ។ នៅក្នុងវីដេអូ មានរយៈពេល ១ នាទីនេះ បុរសពាក់ម៉ាស់ម្នាក់ បានសង្កត់ធ្ងន់ថានេះគឺជាសារមួយផ្ញើទៅកាន់ជនគ្រីស្ទសាសនាទាំងអស់ នៅជុំវិញពិភព លោក ព្រមទាំងបញ្ជាក់ថា នេះជាសកម្មភាពដើម្បីសងសឹកការស្លាប់របស់មេដឹកនាំ IS Abu Bakr al-Baghdadi និងជំនួយការរបស់ជនម្នាក់នេះ ដោយត្រូវកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកដេញចាប់ខ្លួនកាលពីខែតុលា។

កាលពីសប្តាហ៍មុន ISWAP ក៏បានចេញផ្សាយវីដេអូអំពីចំណាប់ខ្មាំងចំនួន ១១ នាក់នេះ។ ជនរងគ្រោះម្នាក់ដែលអះអាងថា ជាគ្រូបង្រៀន ហើយបាននិយាយថាចំណាប់ខ្មាំងទាំងអស់គឺជាជនគ្រីស្តសាសនិក ហើយបានអំពាវនាវដល់រដ្ឋាភិបាលនីហ្សេរីយ៉ាឲ្យជួយដោះលែងពួកគេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ