ក្រុម Normandy បំពេញបន្ថែមបញ្ជីឈ្មោះអាវុធធុនធ្ងន់ដែលត្រូវដកចេញពី តំបន់ភាគខាងកើតអ៊ុយក្រែន


ក្រុម Normandy បំពេញបន្ថែមបញ្ជីឈ្មោះអាវុធធុនធ្ងន់ដែលត្រូវដកចេញពី តំបន់ភាគខាងកើតអ៊ុយក្រែន - ảnh 1
ក្រុម Normandy បំពេញបន្ថែមបញ្ជីឈ្មោះអាវុធធុនធ្ងន់ដែលត្រូវដកចេញពី តំបន់ភាគខាងកើតអ៊ុយក្រែន (Image: VNA)

(VOVworld) – នាថ្ងៃទី ១៣ មេសា រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ៤ ចំណុះ
ក្រុម Normandy (រួមមាន អាល្លឺម៉ង់ បារាំង រុស្ស៊ី អ៊ុយក្រែន) បានចេញសេចក្តីថ្លែង
ការណ៍ រួមស្តីពីការជំរុញអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk នៅតំបន់ខាងកើត
អ៊ុយក្រែន  ក៏ដូចជា ជំហានជាបន្តនៃកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខា
នៅរដ្ឋធានីនៃ Belarus។ សេចក្តីថ្លែងការណ៍រួមពោលខាងលើបានសង្កត់ធ្ងន់ទៅ
ដល់បទដកអាវុធទៅប្រភេទអាវុធក្រោម ១០០ មីឡីម៉ែត្រ ព្រមទាំងបញ្ចប់ការ
ហ៊ុំព័ទ្ធសេដ្ឋកិច្ចទៅលើតំបន់ភាគខាងកើតនេះផងដែរ។ ក៏ក្នុងសម័យពិភាក្សានេះ
ដែរបណ្ដាអ្នកការទូតបានសម្តែងការព្រួយបារម្ភណ៍អំពីការរំលោភលើបទឈប់
បាញ់នៅតំបន់ខាងកើតអ៊ុយក្រែន ព្រមទាំង អំពាវនាវឲ្យភាគីនានាបញ្ចប់រាល់ ការប៉ះទង្គិចនិងប្រតិបត្តិតាមកិច្ចព្រមព្រៀងទីក្រុង Minsk។ ស្តីពីការដែល Kiev អំពាវនាវឲ្យលោកខាងលិចដាក់ពង្រាយកំលាំងរក្សាសន្តិភាពនៅតំបន់ខាងកើត
ប្រទេសនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ គ្មានប្រទេសណាមួយក្នុងក្រុម
Normandy គាំទ្រការផ្តើមគំនិតនេះនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ