ក្រុម P5+1 និងអ៊ីរ៉ង់បានកំណត់រយៈពេលចរចារថ្មី

ក្រុម P5+1 និងអ៊ីរ៉ង់បានកំណត់រយៈពេលចរចារថ្មី - ảnh 1
ក្រុម P5+1 និងអ៊ីរ៉ង់បានកំណត់រយៈពេលចរចារថ្មី (Reuters)



        Vovworld-បញ្ចប់កិច្ចប្រជុំនាថ្ងៃទី២៦កញ្ញានៅខាងក្រៅសម័យប្រជុំលើកទី​
៦៨​នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង New York អាមេរិក រដ្ឋមន្ត្រី​
ការ​បរទេស P5+1 និងអ៊ីរ៉ង់បានឯកភាពរយៈពេលតភ្ជាប់ឡើងវិញការចរចារអំពី​កម្មវិធីនុយគ្លេអ៊ែបណ្ដាលជំលោះរបស់ Tehran។ បណ្ដាភាគីបានឯកភាព​ដំណើរការ​ចរចារនាថ្ងៃទី១៥និង១៦តុលាខាងមុខនៅទីក្រុង Geneva ស្វីស។

        ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី២៦កញ្ញា​ថ្លែងមតិចំពោះមុខអ្នក​ប្រាជ្ញ
ចំណុះសាលាសភាបណ្ឌិតទ្វីបអាស៊ីនិងក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិនៅទីក្រុង
New York ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rowhani បានឲ្យដឹងថា Tehran សន្យាចរចារ
អំពីកម្មវិធីនុយគ្លេអ៊ែជាមួយការទំនុកទុកចិត្តក្រោយកិច្ចប្រជុំថ្នាក់រដ្ឋ​មន្ត្រីអ៊ីរ៉ង់ជាមួយ
ក្រុម P5+1។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានត្រៀមខ្លួនជា​ស្រេចចូលរួមយ៉ាង
ម៉ឹងម៉ាត់ទៅក្នុងដំណើរការឆ្ពោះទៅវិធានការមួយយល់ព្រមបានតាមរយៈការចរចារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ