ក្រុម Robocon ជប៉ុនដណ្ដើមជើងឯកក្នុងការប្រឡង Robot អាស៊ី-ប៉ាស៊ីហ្វីក

ក្រុម Robocon ជប៉ុនដណ្ដើមជើងឯកក្នុងការប្រឡង Robot អាស៊ី-ប៉ាស៊ីហ្វីក - ảnh 1
ABU Robocon ២០១៣(TTXVN)

(VOV)_ការប្រឡងច្នៃប្រឌិតថ្មី Robot តំបន់អាស៊ី-ប៉ាស៊ីហ្វីក លើកទី​១២​( ABU Robocon ២០១៣) បានទាក់ទាញក្រុមជំរើសចំនួន១៩ មកពីប្រទេសនិង​តំបន់ដែនដីចំនូន១៨
ចូលរួម។ លទ្ធផលនៃការប្រឡងលើកនេះគឺ÷ក្រុម Robocon ជប៉ុនដណ្ដើមរង្វាន់​ជើង
ឯក ​ក្រុមវៀតណាមទី១ដណ្ដើមបានរង្វាន់ថ្នាក់ទី២។ ថ្លែងមតិនៅពិធីបញ្ចប់ នាថ្ងៃទី ​១៨សីហា នៅទីក្រុង​ Da Nang ឧបនាយក​រដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា÷​ការដែល​និស្សិតស្រាវជ្រាវ ច្នៃប្រឌិត Robot ជាសកម្មភាពធ្វើ
ពិសោធន៍ និងជាការ​ប្រឡង​ប្រណាំងមានប្រសិទ្ធិភាពខ្ពស់ ដើម្បីលើកទឹកចិត្ត​  
និស្សិតស្រាវជ្រាវ ​ច្នៃប្រឌិត​វិទ្យាសាស្ត្រ។ រដ្ឋាភិបាលវៀតណាមជានិច្ចកាលយក
ចិត្ត​ទុកដាក់ ​ផ្តល់អាទិភាពសំរាប់ការអភិវដឌ្ឈន៍វិទ្យាសាស្ត្រ បណ្ដុះបណ្ដាល វិទ្យា
សាស្ត្រ បច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ