ក្រុមកម្មាភិបាល និស្សិតពេទ្យយោធាទៅជួយការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ នៅតាមបណ្ដាខេត្តភាគខាងលិច

(VOVWORLD) - ក្រុមកម្មាភិបាល និស្សិតពេទ្យយោធាត្រូវបានបំពេញបន្ថែមនេះ មកពីមន្ទីរពេទ្យយោធាលេខ ៣៥៤ វិទ្យាស្ថានពេទ្យយោធា មន្ទីរពេទ្យឱសថបុរាណកងទ័ព និងមន្ទីរពេទ្យយោធាលេខ១០៥។ 

នារសៀលថ្ងៃទី៤ ខែធ្នូ នៅព្រលានយន្តហោះអន្តរជាតិ Can Tho បញ្ជាការដ្ឋានកងយោធភូមិភាគ លេខ៩ បានរៀបចំពិធីទទួលក្រុមកម្មាភិបាល និស្សិតពេទ្យយោធាចំនួន២០៩នាក់ ដែលមកជួយការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩នៅតាមខេត្តមួយចំនួននៃតំបន់ដីសណ្ដទន្លេ Cuu Long។ ក្រុមកម្មាភិបាល និស្សិតពេទ្យយោធាត្រូវបានបំពេញបន្ថែមនេះ មកពីមន្ទីរពេទ្យយោធាលេខ ៣៥៤ វិទ្យាស្ថានពេទ្យយោធា មន្ទីរពេទ្យឱសថបុរាណកងទ័ព និងមន្ទីរពេទ្យយោធាលេខ១០៥។ ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ក្រុមកម្មាភិបាលនឹងចាប់ផ្ដើមសម្របសម្រួលជាមួយកម្លាំងសុខាភិបាលនៅមូលដ្ឋានដើម្បីអនុវត្តន៍ភារកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។

ក្រុមកម្មាភិបាល និស្សិតពេទ្យយោធាត្រូវបានដាក់ពង្រាយបន្ថែមក្នុងបរិបទដែល ខេត្តមួយចំនួននៅតំបន់ដីសណ្ដទន្លេ Cuu Long បានកត់ត្រាករណីឆ្លងកូវីដ-១៩កាន់តែច្រើនឡើងៗនាពេលកន្លងមក ហើយបង្កឡើងសម្ពាធដ៏ធំទៅលើកម្លាំងសុខាភិបាលប្រចាំមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ