ក្រុមការងារក្រសួងការពារជាតិទៅបំពេញទស្សនកិច្ចនៅ Con Dao

ក្រុមការងារក្រសួងការពារជាតិទៅបំពេញទស្សនកិច្ចនៅ Con Dao - ảnh 1
ក្រុមការងារក្រសួងការពារជាតិទៅបំពេញទស្សនកិច្ចនៅ Con Dao (VOV)


        Vovworld-នាព្រឹកថ្ងៃទី២សីហាក្រុមការងារក្រសួងការពារជាតិនិងក្រសួង​
ស្ថាប័នមជ្ឈឹមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Thanh Cung អនុរដ្ឋមន្ត្រី
​ក្រសួងការពារជាតិបានទៅបំបេញទស្សនកិច្ចនិងត្រួតពិនិត្យស្ថានភាពអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមការពារជាតិសន្តិសុខនៅស្រុកកោះ Con Dao ខេត្ត Ba Ria-Vung
Tau។ នៅពិធីធ្វើការឧត្តមសេនីយ៍ឯក Nguyen Thanh Cung បានស្នើរស្រុកជំរុញ​ការ
​អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្របន្តការពារព្រៃនៅកោះ។​ជាពិសេសត្រូវគ្រប់គ្រង​រក្សា​
ស្ដានិងអភិវឌ្ឍន៍នូវតំលៃនៃមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រដិវត្តន៍ Con Dao។

        មុននោះនាយប់ថ្ងៃទី១សីហាបានប្រព្រឹត្តទៅពិធីជួបប្រាស្រ័យសិល្បៈរវាង
​មហាវិទ្យាល័យវប្បធម៍សិល្បៈយោធា កម្មាភិបាលយុទ្ធជនដំបន់ប៉ូលីសសមុទ្រ​ទី
​២​ជាមួយកងទ័ពនិងប្រជាជន Con Dao។ អនុសេនីយនាយក​ Nguyen Anh Quoc
មេបញ្ជាការយោធាស្រុក Con Dao ខេត្ត Ba Ria-Vung Tau បានឲ្យដឹងថា៖

        “តាមរយៈពិធីជួបប្រាស្រ័យនេះកងទ័ពនិងប្រជាជន Con Dao សប្បាយ​រីករាយ
ណាស់។ តាមរយៈបទចម្រៀងបដិវត្តន៍ស្ងើចសសើរកងទ័ព ពិសេសគឺ​ទាហាន​នៅ
សមុទ្រកោះ យើងខ្ញុំមោទនភាពនិងរំភើបចិត្ត។​យើងខ្ញុំបានបង្កើន​កំលាំង​ចលករ
ដៃកាន់កាំភ្លើងដ៏រឹងមាំដើម្បីរក្សាស្ថិរភាពសមុទ្រកោះមាតុ​ប្រទេស៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ