ក្រុមការងារគណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេសមានដំណើរទស្សនកិច្ចនៅកាណាដា

ក្រុមការងារគណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេសមានដំណើរទស្សនកិច្ចនៅកាណាដា - ảnh 1
ក្រុមការងារដឹកនាំដោយ អនុរដ្ឋមន្ត្រីកាបរទេសវៀតណាមនិង
ជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុក ជនវៀតណាមនៅឯបរទេស លោក Nguyen Thanh Son បានមានដំណើរទស្សន កិច្ចនិងជំនួបមុខជាមួយជនវៀតណាមនៅកាណាដា។ (Image: Vietnam+)

(VOVworld) – ចាប់ពីថ្ងៃទី ៩ ដល់ទី ១៥ មិនា ក្រុមការងារដឹកនាំដោយ អនុរដ្ឋមន្ត្រីកាបរទេសវៀតណាមនិងជាប្រធានគណៈកម្មាធិការជាតិ
ទទួលបន្ទុក ជនវៀតណាមនៅឯបរទេស លោក Nguyen Thanh Son បាន
មានដំណើរទស្សន កិច្ចនិងជំនួបមុខជាមួយជនវៀតណាមនៅកាណាដា
។ នៅទីក្រុង Ottawa អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen
Thanh Son បានជួបធ្វើការ ជាមួយអនុរដ្ឋមន្ត្រីទី ១ នៃក្រសួងការបរទេស
កាណាដា លោក Daniel Jean និងតំណាងរបស់ថ្នាក់ដឹកនាំនៃក្រសួង
ប្រជាពលរដ្ឋនិងអន្តោប្រវេសន៍កាណាដាដើម្បីផ្លាស់ប្តូរអំពីស្ថានភាព
របស់សហគមន៍ជនវៀតណាមនៅកាណាដា ទំនាក់ទំនង ទ្វេភាគីនិង
បញ្ហាក្នុងតំបន់និងអន្តរជាតិ។ នៅទីក្រុង  Vancouver និងទីក្រុង Toronto
លោក Nguyen Thanh Son បានជួបមុខជាមួយសហគមន៍ជនវៀតណាម
នៅទីនេះ។ អនុរដ្ឋមន្ត្រី Nguyen Thanh Son ក៏បានជូនដំណឹងសំរាប់ជន
វៀតណាមនៅទីនេះអំពីគោលនយោបាយមុនក៏ដូចជាក្រោយគឺរក្សា
អធិបតេយ្យភាពនិងបូរណភាពដែនដីកោះសមុទ្ររបស់វៀតណាម
ព្រមទាំង លើកទឹកចិត្តអាណិកជនវៀតណាមរួមចំណែកឆ្ពោះទៅ
មាតុប្រទេសថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ