ក្រុមការងារទទួលបន្ទុកជនវៀតណាមនៅឯបរទេសបំពេញការងារនៅទីក្រុង New York

ក្រុមការងារទទួលបន្ទុកជនវៀតណាមនៅឯបរទេសបំពេញការងារនៅទីក្រុង New York - ảnh 1
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈ TTXVN/ព័ត៌មាន)


(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៥និងទី១៦មិនា ក្រុមការងារដឹកនាំដោយ អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកជនវៀត ណាមនៅឯបរទេសលោក Nguyen Thanh Son បានមានការជួបប្រាស្រ័យជាមួយ
សហគមន៍ជនវៀតណាមនៅទីក្រុង New York (អាមេរិក)។ អនុរដ្ឋ មន្រ្តី Nguyen
Thanh Son និងឯកអគ្គរដ្ឋទូតលោក Le Hoai Trung ប្រធានគណៈ ប្រតិភូតំណាង
អចិន្ត្រៃយ៌វៀតណាមប្រចាំនៅអ.ស.ប បានមានការជួបប្រាស្រ័យ ជាមួយសមា
គមយុវជន និស្សិតវៀតណាមនៅអាមេរិក ព្រមទាំងតំណាងអង្គការ របស់ជន
វៀតណាម និងអង្គភាពអាជីវកម្មវៀតណាមនៅទីក្រុង New York។ ក្នុង ឱកាស
នេះដែរ ក្រុមការងារបានទៅសាកសួរសុខទុក្ខគ្រួសាររបស់ជនវៀតណាមនៅ
អាមេរិក។ លោក Nguyen Thanh Son មានគោលបំណងថា បងប្អូនជនវៀតណាម
នៅទីក្រុង New York បន្តឆ្ពោះទៅមាតុប្រទេស ដោយមនោសញ្ចេតនាស្មោះត្រង់ និងមានការរួមចំណេកយ៉ាងសកម្មចូលកិច្ចការស្ថាបនានិងអភីវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ