ក្រុមការងារនៃគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមចុះត្រួតពិនិត្យនៅខេត្ត Dak Lak និង Dak Nong

(VOVworld) - នារសៀលថ្ងៃទី២១ មិនា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak ក្រុម
ការងារនៃគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម ដឹកនាំដោយលោក Nguyen
Kim Khoa សមាជិកគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភានិងជាប្រធានគណៈ កម្មាធិការ
ការពារជាតិនិងសន្តិសុខ បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak និង​
ខេត្ត Dak Nong អំពីស្ថានភាពគោលនយោបាយច្បាប់ស្ដីអំពីការផ្សាភ្ជាប់ ការងារ
អភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយការធានាសន្តិសុខការពារជាតិ។លោក  Nguyen Kim Khoa បានលើកសរសើរការខំប្រឹងប្រែងឈានទៅមុខរបស់បក្សភាគនិងប្រជាជន ជាជន
ជាតិនានានៅខេត្តទាំង២នេះក្នុងការប្រមូលផ្ដុំអភិវឌ្ឍន៍សេដ្ឋកិច្ច រក្សាស្ថិរភាព
សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងធានាសន្តិសុខការពារជាតិ។ស្ដីពីការងារធានា
សន្តិសុខព្រំដែន លោកបានសង្កត់ធ្ងន់ថា៖
ក្រុមការងារនៃគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមចុះត្រួតពិនិត្យនៅខេត្ត Dak Lak និង Dak Nong - ảnh 1
ទីរួមខេត្ត Gia Nghia នៃខេត្ត Dac Nong (រូបថត៖កាសែតវិនិយោគ)

“ខេត្ត Dak Lak និង Dak Nong ស្ថិតនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀត
ណាម។យើងត្រូវអនុវត្តទំនាក់ទំនងកិច្ចការបរទេសឲ្យបាន​ល្អ រួមគ្នាអភិវឌ្ឍន៍
សេដ្ឋកិច្ច តាមនោះរុញថយក្រោយបណ្ដាគ្រោះអាសន្នទាក់ទិនដល់សន្តិសុខ
ព្រំដែន។គោលការណ៍របស់វៀតណាមគឺជាត្រូវអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់
វិស័យ ប៉ុន្តែ នៅត្រូវម្ចាស់ការនិងរវេសរវៃដើម្បីដោះស្រាយករណីការទូតនិង
ករណីសន្តិសុខ នយោបាយឲ្យសមស្របទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ