ក្រុមកីឡាកងទ័ពប្រជាជនវៀតណាមទទួលបានលទ្ធផលដ៏ល្អប្រសើរនៅព្រឹត្តិការណ៍ Army Games ឆ្នាំ២០២០

(VOVWORLD) - នាយប់ថ្ងៃទី ៥ ខែកញ្ញា ព្រឹត្តិការណ៍ប្រកួតកីឡាកងទ័ពអន្តរជាតិឆ្នាំ ២០២០ (Army Games 2020) បានបិទបញ្ចប់ជាផ្លូវការនៅឧទ្យាន Patriot នៅជាយក្រុងម៉ូស្គូប្រទេសរុស្ស៊ី។ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះបានផ្តល់រង្វាន់ទី ១ ទី ២ និងទី ៣ ក្នុងពូល ១ សម្រាប់ការប្រកួត « រថក្រោះធ្វើដំណើរបាញ់គោលដៅ» ដល់ក្រុមរថក្រោះរុស្ស៊ី ចិននិងបេឡារុស្ស។
ក្រុមកីឡាកងទ័ពប្រជាជនវៀតណាមទទួលបានលទ្ធផលដ៏ល្អប្រសើរនៅព្រឹត្តិការណ៍ Army Games ឆ្នាំ២០២០ - ảnh 1 ជាមួយនឹងស្នាដៃក្នុងរយៈពេល ២ ម៉ោង ១២ នាទី និង៤៧ វិនាទី ក្រុមរថក្រោះវៀតណាមបានបញ្ចប់មុនគេនិងដណ្តើមបានមេដាយមាស ក្នុងពូល ២ សម្រាប់ការប្រកួតរថក្រោះTank Biathlon ឆ្នាំ២០២០ (រូបថត៖ VOVMoscow)

រីឯក្រុមកីឡាកងទ័ពប្រជាជនវៀតណាមទទួលបានស្នាដៃដ៏ឆ្នើមជាច្រើនដោយលើសគោលដៅដែលបានកំណត់តែម្តង។ ជាក់ស្តែងក្រុមរថក្រោះវៀតណាម បានឈ្នះមេដាយមាសនិងពានរង្វាន់ជាលើកដំបូង ក្នុងពូល២ សម្រាប់ការប្រកួត «រថក្រោះធ្វើដំណើរបាញ់គោលដៅ» នៅឯព្រឹត្តិការណ៍ឆ្នាំនេះ។

ជាមួយនឹងស្នាដៃនេះ ក្រុមរថក្រោះវៀតណាមត្រូវបានរៀបឲ្យឡើងចំណាត់ថ្នាក់ក្នុងពូល១សម្រាប់ការប្រកួតនៅឆ្នាំក្រោយ ហើយវៀតណាមនឹងចូលរួមការប្រកួតជាមួយក្រុមកីឡាកងទ័ពយ៉ាងខ្លាំងជួរមុខមកពីប្រទេសរុស្ស៊ី បេឡារុស្ស និងចិនផងដែរ។ លើសពីនេះទៀតក្រុមកងវិស្វកម្មនិងជួយសង្គ្រោះគ្រោះថ្នាក់របស់វៀតណាមក៏បានឈ្នះមេ ដាយ សំរិទ្ធក្នុងព្រឹត្តិការណ៍នេះ។ ក្រុមលប់បាញ់បានឈ្នះមេដាយប្រាក់ក្នុងការប្រកួតជាក្រុមសហការដោយស៊ីសង្វាក់គ្នាឍ និងទទួលបានមេដាយ សំរិទ្ធក្នុងការប្រកួតជាក្រុមលឿនបំផុតផងដែរ។

គួរបញ្ជាក់ថាតាមរយៈកម្មវិធីផ្លាស់ប្តូរសិល្បៈនិងវប្បធម៌នៅអាគារមិត្តភាពនៃបណ្តាប្រជាជាតិក្នុងក្របខ័ណ្ឌនៃសកម្មភាពនានានៅឯព្រឹត្តិការណ៍នេះ ក្រុមសំដែងសិល្បៈនិងវប្បធម៌វៀតណាម បានរួមចំណែកលើកកម្ពស់និងផ្សព្វ ផ្សាយរូបភាពប្រទេសនិងប្រជាជនវៀតណាមដល់មិត្តភក្តិអន្តរជាតិបានយ៉ាងល្អផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ