ក្រុមកីឡាវៀតណាមចេញដំណើរចូលរួម Olympic Rio ២០១៦

(VOVworld)-ពិធីចេញដំណើររបស់ក្រុមកីឡាវៀតណាមចូលរួម Olympic Rio ២០១៦
បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២០កក្កដា នៅក្រុងហាណូយ។ ក្នុងពិធីនេះ រដ្ឋមន្ត្រីក្រ
សួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien បានប្រគល់
ទង់ជាតិនិងភារកិច្ចសម្រាប់កីឡាករ កីឡាការិនីដែលចូលរួម Olympic Rio ២០១៦
នេះ។ តាងនាមកីឡាករ កីឡាការិនីនៃក្រុមកីឡា វៀតណាមចូលរួម Olympic Rio
២០១៦នេះ កីឡាករវិញ្ញាសារសារ ប្រកួតកាប់ដាវ Vu Thanh An បានសម្តែងនូវការ
ប្តេជ្ញាចិត្តរបស់ខ្លួន៖

ក្រុមកីឡាវៀតណាមចេញដំណើរចូលរួម Olympic Rio ២០១៦ - ảnh 1
ក្រុមកីឡាវៀតណាមចេញដំណើរចូលរួម Olympic Rio ២០១៦


        “តាងនាមកីឡាករ កីឡាការិនីវៀតណាមចូលរួម Olympic Rio ២០១៦ នេះ
ខ្ញុំសន្យាថា ចូលរួមមហោស្រពនេះដោយស្មារតីសាមគ្គីភាព មិត្តភាពជាមួយមិត្ត
ភក្តិអន្តរជាតិ និងសម្តែងនូវការរួសរាយរាក់ទាក់របស់មនុស្សវៀតណាម ដែល
ស្រឡាញ់សន្តិភាព ប្រកួតដោយស្មារតីស្មោះត្រង់ ដណ្តើមបានស្នាដៃខ្ពស់បំផុត
 ដើម្បីការអភិវឌ្ឍន៍របស់កីឡាវៀតណាមនិងភាពសម្បូររុងរឿងរបស់ប្រទេស
 ជាតិ”៕

        Olympic Rio-Brazil ២០១៦នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី២១ខែសីហា
នៅទី ក្រុង Rio de Janeiro ប្រទេសប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ