ក្រុមជួបប្រាស្រ័យអំពីអ៊ុយក្រែនឯកភាពអំពីកិច្ចព្រមព្រៀងឈប់បាញ់ថ្មី

ក្រុមជួបប្រាស្រ័យអំពីអ៊ុយក្រែនឯកភាពអំពីកិច្ចព្រមព្រៀងឈប់បាញ់ថ្មី - ảnh 1
ក្រុមជួបប្រាស្រ័យអំពីអ៊ុយក្រែនឯកភាពអំពីកិច្ចព្រមព្រៀងឈប់បាញ់ថ្មី

(VOV)_ ​នាថ្ងៃទី១១ កុម្ភះ នៅទីក្រុង Minsk (​Belarus ) អធិកាបតី​អាល្លឺម៉ង់ 
លោកស្រី Angela Merkel ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋ
មន្ត្រីបារាំង លោក Francois Hollande និងប្រធានាធិបតី​អ៊ុយក្រែន លោក Petro
 Poroshenko បានអញ្ជើញចូលរួមសន្និសីទកំពូល​ស្ដីពី​បញ្ហានៅអ៊ុយក្រែន។ មុន
ពេលសន្និសីទប្រព្រឹត្តទៅ នាយករដ្ឋ​មន្ត្រីបារាំង លោក Francois Hollande បាន
អះអាងថា៖​លោកមកដល់ទីក្រុង​ Minsk ដោយគំនិតរឹងមាំថា៖ ភាគីនានានឹងទ
ទួលបានដំណោះស្រាយ​សន្តិភាព១សំរាប់បញ្ហានៅអ៊ុយក្រែន។ ជំនួបនៅទីក្រុង
 Minsk បានចាត់ទុកជាឱកាសចុងក្រោយសំរាប់បញ្ហានៅអ៊ុយក្រែន។ ប៉ុន្តែ មជ្ឈ
ដ្ឋានអ្នកវិភាគ​នយោបាយនៅសម្ដែងនូវការមន្ទិលសង្ស័យអំពីលទ្ធផលនៃជំនួប
សន្ទនានេះដែរ។

          មុននោះ នាថ្ងៃទី១០ កុម្ភះ បណ្ដាភាគីក្នុងជំនួបសន្ទនាអន្តរជាតិស្ដីពីអ៊ុយ
ក្រែន ទទួលបានកិច្ចព្រមព្រៀង១ស្ដីពីការឈប់បាញ់នៅអ៊ុយក្រែន បន្ទាប់ពីពេល
ដែលចូលរួមកិច្ចប្រជុំសម្ងាត់នៅទីក្រុង Minsk ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ