ក្រុមជម្រើសកីឡាកាយសម្ព័ន្ធវៀតណាមបានឈ្នះមេដាយមាសចំនួន ២ នៅក្នុងការប្រកួត World Challenge Cup ART

(VOVWORLD) -នាថ្ងៃទី ៣ ខែមិថុនា ក្រុមជម្រើសកីឡាកាយសម្ព័ន្ធវៀតណាម បានឈ្នះមេដាយ មាសចំនួន ២ គ្រឿងយ៉ាងអស្ចារ្យក្នុងការប្រកួតពានរង្វាន់ World Challenge Cup ART ដែល ប្រព្រឹត្តទៅនៅទីក្រុង Koper ប្រទេសស្លូវេនី។
ក្រុមជម្រើសកីឡាកាយសម្ព័ន្ធវៀតណាមបានឈ្នះមេដាយមាសចំនួន ២ នៅក្នុងការប្រកួត World Challenge Cup ART - ảnh 1ក្រុមជម្រើសកីឡាកាយសម្ព័ន្ធវៀតណាមបានឈ្នះមេដាយមាសចំនួន ២ នៅក្នុងការប្រកួត World Challenge Cup ART 

នៅក្នុងវគ្គផ្តាច់ព្រ័ត្រ កីឡាករ Le Thanh Tung មានការសំដែងដ៏ឆ្នើម ដើម្បីឈានដល់ចំណាត់ថ្នាក់លេខ ១ ដោយមានពិន្ទុ ១៤,៦០០  ពិន្ទុ ដែលបានឈ្នះលើគូប្រជែង កីឡាករ  Sato Takumi (ជប៉ុន) និង Gischard Benjamin (ស្វ៊ីស) ដើម្បីដណ្តើមបានមេដាយមាស។ រីឯ កីឡាករ Dinh Phuong Thanh បានឈ្នះមេដាយមាសទី ២ សំរាប់ឲ្យក្រុមជម្រើសកីឡាកាយសម្ព័ន្ធវៀតណាម ផ្នែកធ្នឹមទ្វេ ដោយមានពិន្ទុ ១៤,៩៥០ នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។

World Challenge Cup ART  ឆ្នាំ ២០១៨ ចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី ៣១ ខែឧសភា ដល់ ថ្ងៃទី ៣ ខែមិថុនា ក្នុងនោះ ក្រុមជម្រើសកីឡាកាយសម្ព័ន្ធ វៀតណាម មានកីឡាករចូលរួមចនួន ៥ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ