ក្រុមនាយទាហាននិងនាវិកនាវាកងទ័ពជើងទឹកប្រទេសប៊្រុយណេ បំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang

(VOVWORLD) - នាព្រឹកថ្ងៃទី២ខែតុលា នាវាកងទ័ពជើងទឹកប៊្រុយណេ ដឹកនាំដោយ វរៈសេនីយ៍ទោ mohammad Azrin Bin Haji Mahmud និងជាមេបញ្ជានាវា DKB DARU TTAQWA រួមជាមួយ នាយទាហាននាវិកចំនួន ៧៦ នាក់បានចូលចត់នៅ កំពង់ ផែ Tien Sa ដែលចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពទីក្រុង Da Nang ក្នុងរយៈពេល ៣ខែ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៨។
ក្រុមនាយទាហាននិងនាវិកនាវាកងទ័ពជើងទឹកប្រទេសប៊្រុយណេ បំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang - ảnh 1 នាវា DKB DARU TTAQWA

     ក្នុងរយៈពេល៣ថ្ងៃបំពេញទស្សនកិច្ចនៅទីក្រុង Da Nang នោះក្រុមនាយ ទាហាននិងនាវិក DKB DARU TTAQWA នឹងមកទស្សនានាវាកងទ័ពជើងទឹក វៀតណាម ជួបសំដែងការគួរសមជាមួយ មេបញ្ជាការយោធភូមភាគទី៥ បញ្ជាការតំបន់ទី៣នៃកងទ័ពជើងទឹកនិងចូលរួមសកម្មភាពមួយចំនួនទៀតជា ដើម។ ដំណើរទស្សនកិច្ចនៃនាវាកងទ័ពជើងទឹកប៊្រុយណេលើកនេះបាន រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ ស្វែងយល់និង បង្ហាញទំនុកទុកចិត្តទៅវិញទៅមករវាងកងទ័ពនិងប្រជាជននៃប្រទេស ទាំងពីរ ព្រមទាំងរឹតចំណងទំនាក់ទំនងរវាង វៀតណាមនិងប៊្រុយណេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ