ក្រុមបប្រឹក្សាសន្តិសុខ អ.ស.ប. ការពន្យាពេលភារកិច្ចរបស់ក្រុមបេសកម្មប្រចាំនៅអាហ្វហ្គានីស្ថាន

(VOVworld) – នាថ្ងៃទី ១៩ មិនា ក្រុមបប្រឹក្សាសន្តិសុខ អ.ស.ប. បានអនុម័តលើ សេចក្តីសម្រេចចិត្តស្តីពីការពន្យាពេលភារកិច្ចរបស់ក្រុមបេសកម្មនៃ អ.ស.ប. ប្រចាំនៅអាហ្វហ្គានីស្ថាន ដល់ថ្ងៃទី ១៩ មិនា ឆ្នាំ ២០១៤។ ថ្លែងមតិក្នុងសម័យ ប្រជុំក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នៅទីក្រុង  New York  (អាមេរិក) អគ្គលេខាធិការ
អ.ស.ប. លោក Ban Ki-moon បានគាំទ្រយ៉ាងខ្លាំងក្លាសេចក្តីថ្លែងការរួមរបស់អាមេរិក
និងអាហ្វហ្គានីស្ថានអំពីការគាំទ្ររាល់ការខំប្រឹងប្រែងសម្រុះសម្រួលជាតិ ដែលត្រូវ
បាននាំចេញ នាខែ មករា កន្លងមក។ ទន្ទឹមនឹង នោះ អ​.ស.ប. កំពុងជំរុញដំណាកកាល
ទី ២ នៃការសន្ទនាសន្តិភាពរវាងជន ជាតិនៅអាហ្វហ្គានីស្ថាន។ លោក Ban Ki-moon បានអំពាវនាវឲ្យប្រជាជនអាហ្វហ្គានីស្ថានសាមគ្គីភាពដើម្បីបញ្ឃប់ជំលោះនិងសម្រេច
ការផ្ទេប្តូរការគ្រប់គ្រងសន្តិសុខនៅទីនេះ។ ក្រោយពី កំលាំង NATO ដកកងទ័ពចេញពី អាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០១៤ អាហ្វហ្គានីស្ថាននឹងរៀបចំការបោះឆ្នោត ប្រធានាធិបតី
និងរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ