ក្រុមបះបោរសារភាពឈរនៅពីក្រោយករណីធ្វើឃាតដោយបរាជ័យតម្រង់លើប្រធានាធិបតីលោក Nicolas Maduro

(VOVWORLD) -នាថ្ងៃទី ៥ សីហា ក្រុមបះបោរអាថ៌កំបាំង រួមមានជនស៊ីវិល និងយោធាវ៉េណេស៊ុយអេឡាបានសារភាពឈរនៅពីក្រោយផែនការធ្វើឃាតប្រធានាធិបតីនៃប្រទេសខ្លួន លោក Nicolas Maduro។
ក្រុមបះបោរសារភាពឈរនៅពីក្រោយករណីធ្វើឃាតដោយបរាជ័យតម្រង់លើប្រធានាធិបតីលោក Nicolas Maduro - ảnh 1 កងកម្លាំងសន្តិសុខប្រទេសវ៉េណេស៊ុយអេឡាបានចាប់ខ្លួនមនុស្សជាច្រើននាក់ដែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើឃាតលើប្រធានាធិបតីលោក Nicolas Maduro។ (រូបថត: ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

តាមនោះ ក្នុងសេចក្តីប្រកាសដែលត្រូវបានបញ្ជូនទៅកាន់ពួកប្រឆាំង ដោយមានទីស្ដីការនៅអាមេរិក ហើយត្រូវបានបង្ហោះតាមរយៈកាណាល់ Youtube បានឲ្យដឹងថា ក្រុមនេះមានឈ្មោះថា " ចលនាទាហា អាវយឺតជាតិ" បានទទួលសារភាពក្នុងការអនុវត្តឧបាយកលធ្វើឃាតប្រធានាធិបតីលោក Nicolas Maduro ខណៈដែលថ្នាក់ដឹកនាំរូបនេះកំពុងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ៨១ ទិវាបង្កើតកងកម្លាំងស្វ័យការពារជាតិ វ៉េណេស៊ុយអេឡានារសៀលថ្ងៃទី ៤ សីហា។

នាថ្ងៃដដែល កាសែត El Nacional ដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រកាសបើកការស៊ើបអង្កេតករណីធ្វើឃាតបរាជ័យលើ ប្រធានាធិបតីលោក Nicolas Maduro។ លោកបានវាយតម្លៃថា ករណីធ្វើឃាតបរាជ័យពោលខាងលើអាចត្រូវបានរៀបចំផែនការនៅខាងក្រៅប្រទេស វ៉េណេស៊ុយអេឡា។

ស្ដីពីករណីខាងលើ នាថ្ងៃទី ៥ សីហា ក្រសួងការបរទេសរុស្ស៊ីបានរិះគន់យ៉ាងខ្លាំងក្លាចំពោះឧបាយកលធ្វើឃាតតម្រង់ទៅលើ ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro ហើយសង្កត់ធ្ងន់ ទង្វើនេះគឺសំដៅបង្កអស្ថិរភាពស្ថានការណ៍នៅប្រទេស អាមេរិកឡាទីននេះ។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសស៊ីរីក៏បានរិះគន់ឧបាយកលធ្វើឃាតខាងលើ ហើយអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាព ហើយអំពាវនាវថាមិនគប្បីជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ