ក្រុមប្រឹក្សាជាតិទទួលបន្ទុកអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ផ្តល់យោបល់លើយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ មីនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ប្រធានក្រុមប្រឹក្សាជាតិទទួលបន្ទុកអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ដើម្បីផ្តល់យោបល់លើសេចក្តីព្រាង “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំដល់ឆ្នាំ ២០៣០ ចក្ខុវិស័យ ដល់ឆ្នាំ ២០៤៥"។
ក្រុមប្រឹក្សាជាតិទទួលបន្ទុកអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ផ្តល់យោបល់លើយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំ - ảnh 1នាព្រឹកថ្ងៃទី១៩ ខែមីនា ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ប្រធានក្រុមប្រឹក្សាជាតិទទួលបន្ទុកវិស័យអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រមូលមតិលើសេចក្តីព្រាង “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំសម្រាប់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥”  (រូបថត៖ vov.vn)

ថ្លែងមតិក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានលើកច្បាស់ថា៖ “បញ្ហាអភិវឌ្ឍន៍ធនធានមនុស្សគឺជាការផ្ដល់យោបល់ចាំបាច់ត្រូវរៀបចំការងារអប់រំក្នុងបរិបទថ្មីដោយមានការទម្លាយ និងការគិតប្រកបដោយភាពច្នៃប្រឌិត ជាពិសេសក្នុងការទាញយកប្រយោជន៍ពីបដិវត្តន៍លើកទី ៤ សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល។  គោលដៅចុងក្រោយរបស់យើងត្រូវតែមានធនធានមនុស្សដែលបំពេញតម្រូវការនៃពិភពលោកដែលកំពុងអភិវឌ្ឍន៍ និងសមាហរណកម្មជាសកលនាពេលបច្ចុប្បន្ននេះ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ