ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបន្តផ្លាស់ប្តូរថ្មីនិងលើកកំពស់គុណភាពសកម្មភាព

ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបន្តផ្លាស់ប្តូរថ្មីនិងលើកកំពស់គុណភាពសកម្មភាព - ảnh 1
ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបន្តផ្លាស់ប្តូរថ្មីនិងលើកកំពស់គុណភាពសកម្មភាព

(VOV)_នារសៀលថ្ងៃទី២១មេសា សម័យប្រជុំលើកទី២១ ក្រុមប្រឹក្សា​ប្រជាជន​
ទិក្រុង​ហូជីមិញ នីតិកាលទី៧ បានដំណើរកិច្ចប្រជុំបិទបញ្ចប់។ អញ្ជើញចូលរួមកិច្ច
ប្រជុំនេះមាន​លេខាធិការគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang
អនុប្រធានរដ្ឋ​សភា លោក Do Ba Ty ។ នៅទីនេះ​ អង្គសន្និសីទ​បានស្ដាប់​របាយការណ៍
 បូកសរុប​សកម្មភាព​នៃក្រុមប្រឹក្សាប្រជាជនទីក្រុង​ហូជីមិញ នីតិកាល​ទី​៨ ​គណៈកម្មា
ធិការប្រជាជន​ទីក្រុងជូនដំណឹងអំពីការងា​រ​បញ្ជាណែនាំ និងការ​អនុវត្ត​ផែន​ការសេដ្ឋ
កិច្ច-វប្បធម៌និង​សង្គម​កិច្ច ​របស់ទីក្រុង​ ក្នុងដំណាក់កាល ពីឆ្នាំ ២០១១​ដល់ឆ្នាំ ២០១៥ ​គណៈកម្មាធិការ​រណសិរ្ស​មាតុ​ភូមិវៀតណាមទីក្រុងជូនដំណឹងអំពីការ​កសាង​រដ្ឋអំណាច អាណត្តិ ២០១១-២០១៦។ 

          ថ្លែងមតិនៅទីនេះ លេខាធិការគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក 
Dinh La Thang បានចាត់ទុកថា៖ ក្រោយរយៈពេល៥ឆ្នាំធ្វើសកម្មភាព​ ក្រុមប្រឹក្សា
ប្រជាជន​ទីក្រុង នីតិកាលទី៨ បានសម្រេចភារកិច្ចនានាប្រកបដោយល្អប្រសើរ 
មានការផ្លាស់ប្តូរថ្មីច្រើននិងសកម្ម។ លោក Dinh La Thang ក៏បានស្នើអោយក្រុម
ប្រឹក្សាប្រជាជនទី​ក្រុង​ត្រូវបន្តផ្លាស់ប្តូរថ្មី និងធ្វើសកម្មភាពតាមទិសសមស្របជា
មួយទ្រង់ទ្រាយ និងលក្ខណះរបស់ទីក្រុង លើកកំពស់គុណភាពសកម្មភាពថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ