ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបារាំងអនុម័តលើច្បាប់បើកទូលាយសិទ្ធិចារកម្ម

(VOVworld)-នាថ្ងៃទី២៣កក្កដា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញជាតិ ជាស្ថាប័នមាន សមត្ថកិច្ចកំពូលទទួលបន្ទុកច្បាប់របស់បារាំង បានអនុម័តលើក្រមច្បាប់ដោយ អនុញ្ញត្តិឲ្យស្ថាប័នចារកិច្ចជាតិ មានសិទ្ធិអំណាចច្រើនថែមទៀត ក្នុងសកម្មភាព
ប្រមូលព័ត៌មានបុគ្គល ដូចជា លួចស្តាប់ទូរស័ព្ទ សំដៅស៊ើបអង្កេតរាល់រឿង ហេតុដែលអាជ្ញាធរចាត់ទុកថាមានគ្រោះអាសន្នភេវកម្ម។ តាមច្បាប់ថ្មីនេះ ក្នុង
ករណី​មួយចំនួន​ ស្ថាប័នចារកម្មមួយចំនួន អាចប្រើឧបករណ៍ចារកម្ម “IMSI Catcher” ដើម្បីថតសម្លេងរាល់ការសន្ទនាលើទូរស័ព្ទ​ បណ្តាញអ៊ឺនធឺណែត សម្បីតែសារ នៅតំបន់មានកំណត់សម្រាប់បំរើកិច្ចការស៊ើបអង្កេតផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ