ក្រុមប្រឹក្សារសន្តិសុខនៃ អ.ស.ប.ពិភាក្សាអំពីបញ្ហាអាវុធគីមីនៅស៊ីរី

ក្រុមប្រឹក្សារសន្តិសុខនៃ អ.ស.ប.ពិភាក្សាអំពីបញ្ហាអាវុធគីមីនៅស៊ីរី - ảnh 1
ភ័ស្តុតាងអំពីការប្រើប្រាស់អាវុធគីមីនៃភាគីប្រឆាំងនៅស៊ីរី
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១២ កញ្ញា តំណាងនៃប្រទេសជាសមាជិកក្រុមប្រឹក្សារសន្តិសុខ
នៃ អ.ស.ប. ចំនួន ៥ (អាមេរិក អង់គ្លេស ចិន បារាំង និងរុស្ស៊ី) បានដំណើរការកិច្ចប្រជុំ
នៅទីក្រុង New York អាមេរិក ដើម្បីពិភាក្សាអំពីសំណើររបស់រុស្ស៊ីចំពោះបញ្ហាអាវុធ
គីមីនៅស៊ីរី។ ក្នុងនោះ ពង្រាងសេចក្តីសម្រេចចិត្ត ស្តីអំពីឪសានវាទរបស់បារាំងដែល
ទាមទាឲ្យប្រធានាធិបតីស៊ីរី លោក Bashar al-Assad ត្រូវលុបចោលឃ្លាំងអាវុធគីមីឬត្រូវ
ប្រឈមមុខនឹងបទដាក់ទណ្ឌកម្ម ក៏ត្រូវ បានពិភាក្សា ផងដែរ។ ប៉ុន្តែ រុស្ស៊ីប្រឆាំងជំទាស់
សេចក្តីសម្រេចចិត្តពោលខាង លើ។ ក្នុងពេលនោះ ប្រទេសជាច្រើនបានគាំទ្រការផ្តើមគំ
និតដាក់ឃ្លាំងអាវុធគីមីស្ថិតក្រោមការត្រួតពិនិត្យរបស់សហគមន៍អន្តរជាតិដែលរុស្ស៊ីប
បាននាំចេញ។ ថ្លែងមតិនៅសភាសហភាពអឺរ៉ុប មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគោលនយោ
បាយ កិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Catherine Ashton បានចាត់ទុក ថា៖ ការផ្តើមគំនិតរបស់រុស្ស៊ីគឺជាឱកាសថ្មីក្នុងការខំប្រឹងប្រែងស្វែងរកដំណោះស្រាយនយោ
បាយមួយសំរាប់វិបត្តិនៅស៊ីរី។ នាថ្ងៃដ៏ដែល រដ្ឋាភិបាលអ៊ីរ៉ាក់បានស្វាគមន៍ការផ្តើមគំនិត
របស់រុស្ស៊ីផងដែរ។

ក្នុងព្រឹត្តិការទាក់ទិនមួយទៀត នាថ្ងៃទី ១១ កញ្ញា ប្រធានគណៈកម្មាធិការកិច្ចការ បរទេសដុយម៉ាជាតិរុស្ស៊ី លោក Alexei Pushkov បានប្រកាសថា៖ ប្រទេសនេះ មានភ័ស្តុតាងអំពីការប្រើប្រាស់អាវុធគីមីនៃភាគីប្រឆាំងនៅស៊ីរី។ ប្រការនេះត្រូវ បានសមាជិកនៃគណៈកម្មាធិការឯករាជ្យពិសេសរបស់ អ.ស.ប. ទទួលបន្ទុកការ ស៊ើបអង្គេតការរំលោភលើសិទ្ធិមនុស្ស លោកស្រី Carla Del Ponte ទទួលស្គាល់ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ