ក្រុមប្រឹក្សារុស្ស៊ី-NATO បើកកិច្ចប្រជុំក្រោយរយៈ ២ ឆ្នាំផ្អាក


ក្រុមប្រឹក្សារុស្ស៊ី-NATO បើកកិច្ចប្រជុំក្រោយរយៈ ២ ឆ្នាំផ្អាក - ảnh 1
ក្រុមប្រឹក្សារុស្ស៊ី-NATO បើកកិច្ចប្រជុំក្រោយរយៈ ២ ឆ្នាំផ្អាក (Image: VNA)

(VOVworld) – កិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាអង្គការអាត្លង់ទិកខាងជើង (NATO)
និងរុស្ស៊ីដែលត្រូវបានផ្អាកក្នុងអំឡុង ២ ឆ្នាំ បានចាប់ផ្តើមឡើងវិញនាថ្ងៃទី ២០
 មេសា នៅទីក្រុង Brussels (បែលហ្ស៊ីក)។ ក្រៅពីការប្រមូលផ្តុំការពិភាក្សាលើ
ជំលោះនៅអ៊ុយក្រែននិងបញ្ហាផ្សេងៗទៀត ភាគីទាំងពីរក៏បានផ្តល់មតិចំពោះ
ការ កែលំអរយន្តការកាត់បន្ថយហានិភ័យទាក់ទិនដល់សកម្មភាពយោធា
ផងដែរ។ កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងកាលៈទេសៈរុស្ស៊ីនិង NATO កំពុង
ស្ថិត នៅដំណាក់កាលបាត់បង់ទំនុកចិត្តដែលទាក់ទិនដល់វិបត្តិនៅភូមិភាគ
ខាងកើតប្រទេសអ៊ុយក្រែន។ នេះគឺជាសញ្ញាសឲ្យឃើញថា៖ ទំនាក់ទំនង
ទ្វេភាគីកំពុងមាន ភាពកក់ក្តៅឡើង។ ប៉ុន្តែ កិច្ចប្រជុំលើកនេះនៅមានការ
ខ្វែងគំនិតដ៏ជ្រាលជ្រៅរវាងម៉ូស្គូជាមួយ NATO ស្តីពីបញ្ហានៅអ៊ុយក្រែននិង
អនាគតសន្តិសុខនៅអឺរ៉ុប។ ថ្លែងមតិជាមួយ មជ្ឈដ្ឋានសារព័ត៌មាន អគ្គលេ
ខាធិការ NATO លោក Jens Stoltenberg បានឲ្យដឹងថា៖ ភាគីទាំងពីនឹងបន្ត
ដំណើរការកិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូតនាពេលខាងមុខប៉ុន្តែមិនឲ្យដឹងអំពី
ពេលវេលាជាក់ស្តែងនៅឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ