ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ជ្រើសរើសជាផ្លូវការលោក Antonio Guterres កាន់ ដំណែងអគ្គលេខាធិការ អ.ស.ប.

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ជ្រើសរើសជាផ្លូវការលោក Antonio Guterres កាន់ ដំណែងអគ្គលេខាធិការ អ.ស.ប.  - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ជ្រើសរើសជាផ្លូវការលោក Antonio Guterres កាន់ ដំណែងអគ្គលេខាធិការ អ.ស.ប. (VNA)


(VOVworld) – នាព្រឹកថ្ងៃទី ៦ តុលា តាមម៉ោងអាមេរិក ក្រុមប្រឹក្សាសន្តិសុខ
 អ.ស.ប. បានឯកភាពជ្រើសរើសអតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក
Antonio Guterres អាយុ ៦៧ ឆ្នាំ ធ្វើជាអគ្គលេខាធិការ អ.ស.ប. ថ្មី​ ជំនួសឲ្យ
លោក Ban Ki Moon ដែល នឹងបញ្ចប់បេសកម្មរបស់ខ្លួននាចុងឆ្នាំ ២០១៦
នេះ។ បន្ទាប់ពីត្រូវបានជ្រើសរើស មហាសន្និបាត អ.ស.ប. នឹងរៀបចំការ
បោះឆ្នោតទំនុកទុកចិត្តចំពោះបេក្ខជន Guterres មុនពេលទទួលកាន់ដំណែង
នាថ្ងៃទី ១ មករា ឆ្នាំ ២០១៧។ ចាប់ពីថ្ងៃទី ២១ កក្កដា រហូតមដល់ពេលនេះ
 ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ទាំង ១៥ បាន ដំណើរការ
បោះឆ្នោតក្រៅផ្លូវការចំនួន ៦ និងការបោះឆ្នោតជាផ្លូវការមួយនឹងត្រូវបាន
 រៀបចំឡើងនាពេលខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ