ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ពិភាក្សាអំពីស្ថានភាពនៅមជ្ឈឹមបូព៌ារ

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ពិភាក្សាអំពីស្ថានភាពនៅមជ្ឈឹមបូព៌ារ - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំសម័យពិភាក្សាអំពីស្ថានភាពនៅមជ្ឈឹមបូព៌ារ
(Image: VOVonline)

(VOVworld) – នាថ្ងៃទី ២០ សីហា នៅទីក្រុង New York (អាមេរិក) ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប. បានរៀបចំសម័យពិភាក្សាអំពីស្ថានភាពនៅមជ្ឈឹមបូព៌ារ​ ជាពិសេសគឺវិបត្តិ
នៅអេហ្ស៊ីបនិងស៊ីរី។ ថ្លែងមតិក្នុងសម័យពិភាក្សានេះ អគ្គលេខា ធិការរងរបស់ អ.ស.ប. ទទួលបន្ទុកនយោបាយ លោក Oscar Fernandez-Taranco បានសម្តែងការព្រួយបារម្មណ៍
ថា៖ ប្រសិនបើ វិបត្តិនៅអេហ្ស៊ីបនិងស៊ីរី មិនបានដោះស្រាយតាមសន្តិវិធីយ៉ាងឆាប់ៗ នោះអាចជះឥទ្ធិពល អាក្រក់ដល់សន្តិសុខក្នុងតំបន់ទាំងមូល។ ស្តីពីស្ថានភាពនៅស៊ីរី
លោក Fernandez-Taranco បានឲ្យដឹងថា៖ ជំលោះបង្ហូរឈាមនៅប្រទេសនេះមិនបន្ធូ
ស្រាលឡើយ។ នាបច្ចុប្បន្ន ជនស៊ីរីចំនួន ៧​ លាននាក់ត្រូវការទទួលបានការជួយ ឧបត្ថម្ភមនុស្សធម៌ជាបន្ទាន់។ លោក Fernandez-Taranco បានអះអាងថា៖ វិធានការ
សន្តិសុខនិងការសម្របសម្រួលជាតិគឺជាដំណោះស្រាយតែមួយគាត់ សំរាប់វិបត្តិ
នៅស៊ីរី។ ស្តីពីស្ថានភាពនៅអេហ្ស៊ីប អគ្គលេខាធិការរងរបស់ អ.ស.ប. បានអំពាវ
នាវឲ្យភាគីនានាបញ្ឈប់អំពើរហឹង្សាប្រឆាំងជំទាស់ជនស៊ីវិល។ ផ្តោត់ទៅលើការ
ចរចារសន្តិភាពដែលទើបនឹងបានចាប់ផ្តើមឡើងវិញរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
លោក Fernandez-Taranco បានអំពាវនាវឲ្យភាគីទាំង ២​ ប្រើប្រាស់លក្ខណៈងាយស្រួល
បំផុតជំនះពុះពារលើការខ្វែងគំនិតដើម្បីទទួលបានជោគជ័យក្នុងការសន្ទនាពោល
ខាងលើ។ លោក Fernandez-Taranco បាន សង្កត់ធ្ងន់ថា៖ ការដោះស្រាយបញ្ហារវាង
អ៊ីស្រាអែលនិងប៉ាឡេស្ទីនប្រកបដោយជោគជ័យនឹងជំរុញការស្វែងរកវិធានការ
សំរាប់បណ្ដាបញ្ហាផ្សេងៗទៀតនៅសេសសល់នៅមជ្ឈឹមបូរព៌ារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ