ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ឯកភាពបញ្ជូនបន្ថែមទាហានទៅកាន់ ស៊ូដង់ខាងត្បូង

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ឯកភាពបញ្ជូនបន្ថែមទាហានទៅកាន់ ស៊ូដង់ខាងត្បូង  - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានឯកភាពបញ្ជូន បន្ថែមទាហានរក្សាសន្តិភាពចំនួន ១៤ ពាន់នាក់ទៀតទៅកាន់ស៊ូដង់ខាងត្បូង (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៤ ធ្នូ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានឯកភាពបញ្ជូន បន្ថែមទាហានរក្សាសន្តិភាពចំនួន ១៤ ពាន់នាក់ទៀតទៅកាន់ស៊ូដង់ខាងត្បូង
ព្រមទាំង សម្តែងការព្រួយបារម្មណ៍ចំពោះវិបត្តិសន្តិសុខនិងមនុស្សធម៌នៅ ប្រទេសអាហ្វ្រិកនេះដែលកំពុងប្រព្រឹត្តទៅដ៏ស្មុគស្មាញ។ តាមសំណើររបស់
អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon នាថ្ងៃទី ២៣ ធ្នូ ថាក្រុមប្រឹក្សា
សន្តិសុខនៃ អ.ស.ប. បានអនុម័តលើសេចក្តីសម្រេចចិត្តអំពីការបង្កើនកំលាំង ជាបណ្តោះអាសន្នសំរាប់ក្រុមបេសកម្មនៃអង្គការនេះនៅស៊ូដង់ខាងត្បូង
(UNMISS)។ សេចក្តីសម្រេចចិត្តនេះដែរក៏បានស្នើឲ្យភាគីនានានៅស៊ូដង់
ខាងត្បូងត្រូវសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយ UNMISS ក្នុងពេលដែល
កំលាំងនេះ អនុវត្តភារកិច្ចរបស់ខ្លួនជាពិសេសគឺក្នុងកិច្ចការពារជនស៊ីវិល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ