ក្រុមប្រឹក្សាសន្តិសុខគាំទ្រការអំពាវនាវឱ្យមានបទឈប់បាញ់ជាសកលដើម្បីទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19

(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខបានអនុម័ត លើសេចក្តីសម្រចចិត្តស្តីពីការគាំទ្រចំពោះសេចក្តីអំពាវនាវឱ្យមានបទឈប់បាញ់គ្នាដើម្បីទប់ស្កាត់ នឹងជំងឺរាតត្បាត Covid-19 របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។
ក្រុមប្រឹក្សាសន្តិសុខគាំទ្រការអំពាវនាវឱ្យមានបទឈប់បាញ់ជាសកលដើម្បីទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 - ảnh 1  អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres  (រូបថត៖ AP/vov.vn)

លោក Antonio Guterres បាននាំចេញសេចក្តីអំពាវនាវឲ្យមានបទឈប់បាញ់គ្នាជាសកលកាលពីថ្ងៃទី ២៣ ខែមីនា ប៉ុន្តែមិនទទួលបានការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខដោយសារតែការខ្វែងគំនិតគ្នារវាងអាមេរិកនិងចិន ដែលជាសមាជិកអចិន្ត្រៃយ៍ចំនួន ២ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង ៥ ។

សេចក្តីសម្រេចចិត្តបានអំពាវនាវឱ្យភាគីមានជម្លោះប្រដាប់អាវុធទាំងអស់ត្រូវតែមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ក្នុងរយៈពេលយ៉ាងតិច ៩០ ថ្ងៃ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកជញ្ជូនជំនួយឧបត្ថម្ភមនុស្សធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ