ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបើកកិច្ចប្រជុំជាបន្ទាន់ បន្ទាប់​ពីការ​បាញ់​បង្ហោះ​ថ្មីរបស់កូរ៉េខាងជើង

(VOVWORLD) -ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ក៏ ទទួលបានរបាយការណ៍ស្ដីអំពីស្ថានភាពទាក់ទិននានាផងដែរ។
ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបើកកិច្ចប្រជុំជាបន្ទាន់ បន្ទាប់​ពីការ​បាញ់​បង្ហោះ​ថ្មីរបស់កូរ៉េខាងជើង - ảnh 1 សកម្មភាពបាញ់បង្ហោះកាំជ្រួចយុទ្ធសាស្ត្រថ្មីរបស់កូរ៉េខាងជើង (រូបថត៖ TTXVN)

នាថ្ងៃទី ១៦ ខែសីហា វិមានប្រធានាធិបតីកូរ៉េខាងត្បូង (វិមានបៃតង) បានប្រកាសថាក្រុមប្រឹក្សាសន្តិសុខជាតិបានបើកកិច្ចប្រជុំជាបន្ទាន់ បន្ទាប់ពីការបាញ់ពិសោធន៍វត្ថុហោះហើរថ្មីរបស់កូរ៉េខាងជើង។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សានេះ បានចាប់ផ្ដើមកិច្ចប្រជុំនាវេលាម៉ោង ៩ ថ្ងៃដដែល ក្រោមអធិបតីភាពទីប្រឹក្សាសន្តិសុខជាតិលោក Chung Eui-yong។ ទន្ទឹមនឹងនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ក៏ ទទួលបានរបាយការណ៍ស្ដីអំពីស្ថានភាពទាក់ទិននានាផងដែរ។

មុននេះ យោធាកូរ៉េខាងត្បូងបានប្រកាសថាកូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុចំនួន ២ ដែលមិនទាន់កំណត់អត្តសញ្ញាណទៅកាន់សមុទ្រជប៉ុន។ យោងតាម ក្រុមប្រឹក្សានៃអគ្គសេនាធិការចម្រុះទ័ពកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា វត្ថុទាំងនេះត្រូវបានបាញ់ចេញពីទីរួមស្រុក  Tongchon ខេត្ត Kangwon នាព្រឹកថ្ងៃដដែល។ នាបច្ចុប្បន្នមិនទាន់មានព័ត៌មានលម្អិតណាមួយអំពីការបាញ់ពិសោធន៍នេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ