ក្រុមប្រឹក្សាសន្តិសុខត្រៀមពន្យាពេលសម្រាប់កងកម្លាំងសហប្រជាជាតិនៅតំបន់ហ្គូឡិន

(VOVWORLD) -  ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី ១៨ ខែមិថុនា បានបើកសម័យប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាពីប្រតិបត្តិការរបស់ក្រុមអ្នកសង្កេតការណ៍នៃអង្គការសហប្រជាជាតិ ប្រចាំតំបន់ហ្គូឡិន (UNDOF) និងពិនិត្យលើការពន្យាភារកិច្ចសម្រាប់កងកម្លាំងនេះ មុនផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Pham Hai Anh អនុប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ជំហររបស់វៀតណាមលើតំបន់ហ្គូឡិនមិនមានការផ្លាស់ប្តូរទេ ព្រមទាំងចែករំលែកការព្រួយបារម្ភអំពីបញ្ហាប្រឈមខាងសន្តិសុខក្នុងតំបន់ រួមទាំងប្រតិបត្តិការរបស់ក្រុមអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិនៅហ្គូឡិន ក្នុងនោះមានទាំងការរំលោភលើកិច្ចព្រមព្រៀងដកកងកម្លាំងនិងហានិភ័យសន្តិសុខនិងសុវត្ថិភាពសម្រាប់បុគ្គលិកអង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូតលោក Pham Hai Anh បានអះអាងនូវការគាំទ្រការធ្វើសកម្មភាពរបស់កម្លាំងអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិនៅតំបន់ហ្គូឡិន ដោយអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គោរពតាមកិច្ចព្រមព្រៀងច្បាប់អន្តរជាតិនិងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ។ ជាពិសេស សហការនិងបង្កលក្ខណៈងាយស្រួល សម្រាប់កម្លាំងអ្នកសង្កេតការណ៍នៃអង្គការសហប្រជាតិនៅហ្គូឡានបំពេញបេសកកម្មរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ