ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិពិភាក្សាអំពីស្ថានភាព Kosovo

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នាថ្ងៃទី ២៤ ខែមេសាបានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីស្ថានភាពនៅ Kosovo។ នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសជាសមាជិកបានអំពាវនាវដល់ភាគីទាក់ទិននានាស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហា Kosovo។
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិពិភាក្សាអំពីស្ថានភាព Kosovo - ảnh 1 កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានស្នើឱ្យប្រទេស Serbia និង Kosovo អនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងដោះស្រាយបញ្ហាជាប់គាំងក្នុងទំនាក់ទំនងទ្វេភាគី។ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ក៏បានស្នើឲ្យភាគីទាំងពីរជំរុញការសន្ទនាជាក់ស្ដែង ដើម្បីសម្រេចបានដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះបញ្ហា Kosovo ដោយផ្អែកលើគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងសេចក្ដីសម្រេចចិត្តលេខ ១៤២២ (ឆ្នាំ ១៩៩៩) នៃក្រុមប្រឹក្សាសន្តិសុខ។ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ក៏បានគាំទ្រសកម្មភាពរបស់ក្រុមបេសកកម្មរដ្ឋបាលបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅ Kosovo ដើម្បីកសាងជំនឿទុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការរវាង Serbia និង Kosovo ក៏ដូចជា ជួយឧបត្ថម្ភសហគមន៍ Kosovo ក្នុងការទប់ទល់នឹងជំងឺរាតត្បាតសកល Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ