ក្រុមប្រឹក្សាសន្តិសុខបានកោះសម័យប្រជុំពិសេសមហាសន្និបាតអង្គការសហប្រជាជាតិ

(VOVWORLD) - សេចក្ដីសម្រេចចិត្តនេះនឹងត្រូវកាគាំទ្រពីប្រទេសចំនួន ៩ ក្នុងចំណោម ១៥ ប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខតែប៉ុណ្ណោះ ដើម្បីទទួលបានការអនុម័ត ហើយគ្មានប្រទេសសមាជិកអចិន្ត្រៃយ៍ណាមួយត្រូវបានអនុញ្ញាតឱ្យវេតូក្នុងការកោះប្រជុំសម័យប្រជុំពិសេសរបស់មហាសន្និបាត។
ក្រុមប្រឹក្សាសន្តិសុខបានកោះសម័យប្រជុំពិសេសមហាសន្និបាតអង្គការសហប្រជាជាតិ - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីយុទ្ធនាការរបស់រុស្ស៊ីនៅអ៊ុយក្រែននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក (រូបថត៖ AFP/VNA)

ប្រភពព័ត៌មានការទូតបានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំមួយនៅរសៀលថ្ងៃទី ២៧ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) ដើម្បីបោះឆ្នោតលើសេចក្តីសម្រេចចិត្តមួយ ដែលអំពាវនាវឱ្យបើកសម័យប្រជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។

តាមការកំណត់ សេចក្ដីសម្រេចចិត្តនេះនឹងត្រូវកាគាំទ្រពីប្រទេសចំនួន ៩ ក្នុងចំណោម ១៥ ប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខតែប៉ុណ្ណោះ ដើម្បីទទួលបានការអនុម័ត ហើយគ្មានប្រទេសសមាជិកអចិន្ត្រៃយ៍ណាមួយត្រូវបានអនុញ្ញាតឱ្យវេតូក្នុងការកោះប្រជុំសម័យប្រជុំពិសេសរបស់មហាសន្និបាត។ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខប្រព្រឹត្តទៅនៅម៉ោង៣ រសៀល ថ្ងៃទី ២៧ ខែកុម្ភៈ តាមសំណើរបស់អាមេរិក និងអាល់បានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ