ក្រុមប្រឹក្សាសន្តិសុខពន្យាពេលបណ្ដាក្រុមបេសកកម្មអង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់និងហ្ស៊ីប

ក្រុមប្រឹក្សាសន្តិសុខពន្យាពេលបណ្ដាក្រុមបេសកកម្មអង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់និងហ្ស៊ីប - ảnh 1
ក្រុមប្រឹក្សាសន្តិសុខពន្យាពេលបណ្ដាក្រុមបេសកកម្មអង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់និងហ្ស៊ីប (AFP)

        Vovworld-នាថ្ងៃទី៣០កក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​
បាន​ប្រជុំ​​និង​អនុម័តលើសេចក្តីសំរេចចិត្ត ពន្យាពេលបេសកកម្មរបស់ក្រុម​បេសកជនអង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់ (UNAMI) ដល់ថ្ងៃទី៣១កក្កដាឆ្នាំ​
២០១៥។ ក្នុងសេចក្តីសំរេចចិត្តពោលខាងលើ ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិបានសម្ដែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះសកម្មភាពរបស់
​បណ្ដាក្រុមភេរវជន និងថ្កោលទោសយ៉ាងពេញទម្ហឹងរាល់សកម្មភាពឃោឃៅ​ព្រៃផ្សៃប្រឆាំងនឹងជនស៊ីវិល បណ្ដាលបាត់ស្ថិរភាពនៅប្រទេសនេះ ទន្ទឹមនឹង​
នោះ​គំរាមកំហែងដល់សណ្ដាប់ធ្នាប់និងសន្តិសុខនៅដំបន់ទាំងមូល។

        នៅសម័យប្រជុំពោលខាងលើ ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ​បានសំរេចចិត្តពន្យាពេលបេសកកម្មរបស់កំលាំងរក្សាសន្តិភាពរបស់អង្គការ​សហប្រជាជាតិនៅហ្ស៊ីបដល់ថ្ងៃទី៣១មករាឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ