ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីស្ថានភាពនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ី

(VOVWORLD) - នាថ្ងៃទី ១៤ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមអនឡាញ ដើម្បីពិភាក្សាអំពីស្ថានភាពនិងខ្លឹមសារនៃរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីសកម្មភាពរបស់ក្រុមបេសកម្មអង្គការសហប្រជាជាតិ ទទួលបន្ទុកឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសកូឡុំប៊ី។
ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីស្ថានភាពនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ី - ảnh 1 ក្រុមប្រឹក្សាសន្តិសុខពិភាក្សាគ្នាតាមអនឡាញអំពីស្ថានភាពនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ី (រូបថត៖ UN)

ក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ជាវិជ្ជមានក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ី ហើយជឿជាក់ថាវឌ្ឍនភាពទាំងនេះនឹងរួមចំណែកក្នុងការធានាសន្តិសុខនិងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្នុងតំបន់ដែលរងផល ប៉ះពាល់ដោយជម្លោះ។ ទន្ទឹមនឹងនេះលោក ឯកអគ្គរដ្ឋទូត Dang Dinh Quy បានលើកសំណើរថា ក្រុមប្រដាប់អាវុធអនុវត្តបទឈប់បាញ់យូរអង្វែង ឆ្ពោះទៅប្រទេសកូឡុំប៊ីមួយដោយគ្មានជំលោះដើម្បីសន្តិភាពនិងការអភិវឌ្ឍ ព្រមទាំងសម្តែងការគាំទ្រចំពោះអាទិភាពរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានកំណត់នៅក្នុងរបាយការណ៍ជាប្រចាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ