ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាស់​តឿន​​ឱ្យក្រុមតាលីបង់ បញ្ច្រាសរបាំងសម្រាប់ស្ត្រី

(VOVWORLD) - កាលពីថ្ងៃទី២៧ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានដាស់តឿនឱ្យរដ្ឋាភិបាលតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ធ្វើការបញ្ច្រាសគោលនយោបាយរឹតបន្តឹងទៅលើស្ត្រី និងកុមារី។ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាស់​តឿន​​ឱ្យក្រុមតាលីបង់ បញ្ច្រាសរបាំងសម្រាប់ស្ត្រី - ảnh 1កុមារីទៅសាលាបឋមសិក្សានៅទីក្រុងកាប៊ុល អាហ្វហ្គានីស្ថាន ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)

សេចក្តីថ្លែងការណ៍របស់ UNSC ត្រូបាននាំចេញក្នុងបរិបទដែលកាលពីថ្ងៃទី២៤ ខែធ្នូ ក្រសួងសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន បានបញ្ជាឱ្យអង្គការមិនមែនរដ្ឋាភិបាល(NGO) ទាំងក្នុងស្រុក និងអន្តរជាតិ មិនអនុញ្ញាតឱ្យស្ត្រីធ្វើការរហូតដល់មានការប្រកាសថ្មី។

នៅក្នុងសេចក្តីប្រកាស UNSCបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាំងដែលកំពុងកើនឡើងសម្រាប់ស្ត្រីនិងកុមារីនៅអាហ្វហ្គានីស្ថាន ក្នុងការទទួលបានការអប់រំ ក៏ដូចជាការហាមឃាត់ស្ត្រីធ្វើការឱ្យ NGO។ សេចក្តីប្រកាសបានដាស់តឿនឱ្យក្រុមតាលីបង់បើកសាលារៀនឡើងវិញ ហើយបញ្ច្រាសគោលនយោបាយរឹតបន្តឹងយ៉ាងឆាប់រហ័ស សំដៅធានាសិទ្ធិជាមូលដ្ឋានសម្រាប់ស្ត្រី និងកុមារី ក៏ដូចជាការចូលរួម "ពេញលេញ ស្មើភាព និងមានអត្ថន័យ" របស់ស្ត្រី និងកុមារីក្នុងគ្រុប់វិស័យ។

ប្រទេស និងអង្គការមនុស្សធម៌អន្តរជាតិជាច្រើន ក៏បានសម្តែងការប្រឆាំងជំទាស់ទៅនឹងវិធានការរឹតត្បិតលើស្ត្រីរបស់រដ្ឋាភិបាលតាលីបង់ផងដែរ។ បណ្តា ប្រទេសលោកខាងលិចបានប្តេជ្ញា នឹងគ្រាន់តែទទួលស្គាល់រដ្ឋាភិបាលតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រសិនបើតាលីបង់បានគោរពសិទ្ធិស្ត្រី និងកុមារី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ