ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគាំទ្រដំណោះស្រាយនយោបាយចំពោះស្ថានភាពនៅស៊ីរី

(VOVWORLD) - នាថ្ងៃទី ១៨ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមអនឡាញជាប្រចាំខែស្តីពីស្ថានភាពនយោបាយនៅស៊ីរី។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគាំទ្រដំណោះស្រាយនយោបាយចំពោះស្ថានភាពនៅស៊ីរី - ảnh 1 ក្រុមប្រឹក្សាសន្តិសុខជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីបញ្ហាប្រទេសស៊ីរី 

 

បណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានគាំទ្រដំណោះស្រាយនយោបាយចំពោះស្ថានភាពនៅស៊ីរីដោយអំពាវនាវឱ្យភាគីនានាបន្តរក្សាស្ថិរភាព សន្តិសុខ បន្តរក្សាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការដើម្បីត្រៀមខ្លួនជាស្រេចវិលត្រឡប់មករក តុចរចាវិញ ក្នុងក្របខ័ណ្ឌនៃ គណៈកម្ មការធម្មនុញ្ញ នៅពេលដែលស្ថានភាពជំងឺ Covid-19 ត្រូវបានគ្រប់គ្របបានយ៉ាងល្អផងដែរ។  

ក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបានមានប្រសាសថាចាំបាច់ត្រូវតែគាំទ្រ់ដំណោះស្រាយនយោបាយនៅក្នុងប្រទេសស៊ីរី ក៏ដូចជាក្នុងការជួយឧបត្ថម្ភដល់ប្រជាជនស៊ីរីក្នុងរយៈពេលដ៏លំបាកនាពេលបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ