ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីប្រកាសអំពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៤ ខែកុម្ភៈបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា។ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីប្រកាសអំពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា - ảnh 1ប្រជាជនបានសម្តែងការគាំទ្រលោកស្រី Aung San Suu Kyi  ទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២១ (រូបថត៖ REUTERS)

នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ៤ ខែកុម្ភៈ ដោយមានការឯកភាពគ្នាពីសមាជិកចំនួន ១៥ ក្រុមប្រឹក្សាសន្តិសុខបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការការពារ របបនិងដំណើរការប្រជាធិបតេយ្យ ទប់ស្កាត់អំពើហឹង្សា គោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពជាមូលដ្ឋាន និងនីតិរដ្ឋនៅ មីយ៉ាន់ម៉ាផងដែរ។

សេចក្តីប្រកាសនេះក៏បានអំពាវនាវឱ្យមានការដោះលែងលោកស្រី Aung San Suu Kyi និងមន្រ្តីមួយចំនួនទៀត ដែលត្រូវបានចាប់ខ្លួនដោយយោធា មីយ៉ាន់ម៉ា ព្រមទាំងបានបង្ហាញការព្រួយបារម្ភអំពីស្ថានភាពអាសន្ននៅក្នុងប្រទេសនេះផងដែរ។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខក៏បានលើកទឹកចិត្តឱ្យមានការសន្ទនា និងការផ្សះផ្សាគ្នាតាមបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ