ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសអំពើហឹង្សានៅអាហ្វហ្គានីស្ថាន

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៣ ខែមីនាបានថ្កោលទោសការ កើនឡើង«គួរឱ្យព្រួយបារម្ភ»ក្នុងការវាយប្រហារនៅប្រទេសអាហ្វហ្គានីស្ថានដោយសំដៅទៅលើ ជនស៊ីវិល។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសអំពើហឹង្សានៅអាហ្វហ្គានីស្ថាន - ảnh 1ទិដ្ឋភាពនៃការបំផ្ទុះគ្រាប់បែកនៅខេត្ត Herat ភាគខាងលិចអាហ្វហ្គានីស្ថាននៅថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២១ (រូបថត៖ THX / TTXVN)

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីការបំផ្ទុះគ្រាប់បែករថយន្តបណ្តាលឱ្យមនុស្សយ៉ាងតិចមនុស្សចំនួន ៨ នាក់បានស្លាប់ រួមទាំងមានមនុស្សជាង ៥០ នាក់ថែមទៀតរងរបួសនិងបំផ្លាញផ្ទះចំនួន ១៤ ខ្នងនៅខេត្ត Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏អំពាវនាវឱ្យមានការចូលរួមពេញលេញ សមភាពនិងមានអត្ថន័យរបស់ស្ត្រី» ព្រំទាំងឆ្ពោះទៅរក គោលដៅនៃការបង្ក្រាបអំពើហឹង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថានឲ្យបានឆាប់ៗផងដែរ។

គួរបញ្ជាក់ថាការបំផ្ទុះគ្រាប់បែករថយន្តនៅក្បែរបុស្តិ៍ប៉ូលីសក្នុងខេត្ត Herat បានកើតឡើងនៅ វេលាម៉ោង ២២៖០០ នាទីថ្ងៃទី ១២ ខែមីនាតាមម៉ោងក្នុងស្រុក។ ក្នុងចំណោមអ្នកដែលត្រូវបានស្លាប់ មានស្ត្រីនិងកុមារ។ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះ ការវាយប្រហារនេះនៅ ឡើយទេប៉ុន្តែមន្រ្តីមូលដ្ឋានបានចោទប្រកាន់ក្រុមតាលីបង់ថាជាអ្នកបង្កហេតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ