ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំចង្អៀតស្ដីអំពីការបាញ់ បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង

(VOVWORLD) -បារាំង អាល្លឺម៉ង់ និងអង់គ្លេសបានស្នើសុំបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ទាប់ពីមានការបាញ់បង្ហោះមីស៊ីលជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាង បានរំលោភបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំចង្អៀតស្ដីអំពីការបាញ់ បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង - ảnh 1 កិច្ចប្រជុំចង្អៀតស្ដីអំពីការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង

នាថ្ងៃទី ៤ ខែតុលា ក្រុមអ្នកការទូតបានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើការពិគ្រោះយោបល់ចង្អៀតអំពី ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ នាថ្ងៃទី ៨ ខែតុលាខាងមុខ។ បារាំង អាល្លឺម៉ង់ និងអង់គ្លេសបានស្នើសុំបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ទាប់ពីមានការបាញ់បង្ហោះមីស៊ីលជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាង បានរំលោភបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា នាបច្ចុប្បន្ននេះ អង្គការសហប្រជាជាតិកំពុងដាក់ទណ្ឌកម្មលើកូរ៉េខាងជើងសំដៅចាប់បង្ខំឲ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ