ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់ស្តីពីភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែន

(VOVWORLD) -  ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិបានអនុវត្តកិច្ចប្រជុំជាបន្ទាន់ក្នុងថ្ងៃទី ២៦ ខែវិច្ឆិកា ស្តីពីភាពតានតឹងជាថ្មី រវាង រុស្ស៊ី និង អ៊ុយក្រែននៅតំបន់ សមុទ្រ។

កិច្ចប្រជុំបានប្រព្រឹត្តទៅនៅម៉ោង ១១ ថ្ងៃ ទី ២៦ ខែវិច្ឆិកា(ពោលគឺ ម៉ោង ២៣ ក្នុងថ្ងៃដដែល តាមម៉ោងវៀតណាម) តាមសេចក្តីស្នើររបស់រុស្ស៊ី និង អ៊ុយក្រែន។

មុនពេលនោះ នាថ្ងៃទី ២៥ ខែ វិច្ឆិកា ស្ថានប័នសន្តិសុខសហព័ន្ធរុស្ស៊ី(FSB) បានឲ្យដឹងថា កងកម្លាំងការពារព្រំដែនរុស្ស៊ីបានឃាត់នាវាចម្បាំង ៣ គ្រឿងរបស់អ៊ុយក្រែន (រួមមាននាវា Berdyansk, Nikopol និង Yany Kapu) បន្ទាប់ពីបណ្តានាវាទាំងនេះចូលដែនសមុទ្ររបស់រុស្ស៊ីក្រោយពីក្មានប្រតិកម្ម ឆ្លើយតបចំពោះសំណូមពរឈប់របស់បណ្តាកងកម្លាំងរបស់ FSB និង កងនាវាចម្បាំងសមុទ្រខ្មៅរបស់ រុស្ស៊ី។ សេចក្តីប្រកាសក៏បានឲ្យដឹងថា ភាគីរុស្ស៊ីត្រូវប្រើប្រាស់អាវុធ ធ្វើឲ្យ ទាហានអ៊ុយក្រែន ចំនួន៣ នាក់រងរបួស ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតឡើយ។  FSB បានអះអាងថា ភាគី អ៊ុយក្រែន មិនដាក់ ពាក្យស្នើរ សម្រាប់នាវារបស់ពួកគេឆ្លងកាត់ដៃសមុទ្រ Krech។រុស្ស៊ីក៏បានផ្តន្ទាទោសព្រហ្មទណ្ឌចំពោះអំពើរបំពានលើព្រំដែនជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ