ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាជាលើកដំបូងអំពីការ បង្កើនកិច្ចសហប្រតិបតិ្តការរវាងអង្គការសហប្រជាជាតិនិងអាស៊ាន

(VOVWORLD) - អញ្ជើញចូលរួមសម័យពិភាក្សានេះមានវត្តមានអគ្គ លេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងអគ្គលេខា ធិការអាស៊ានលោក Lim Jock Hoi។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាជាលើកដំបូងអំពីការ បង្កើនកិច្ចសហប្រតិបតិ្តការរវាងអង្គការសហប្រជាជាតិនិងអាស៊ាន - ảnh 1 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.បធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។

  នាថ្ងៃទី៣០ខែមករា នៅទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិបានរៀបចំសម័យពិភាក្សាអំពីទំនាក់ទំនងសហប្រតិបតិ្តការ រវាងអង្គការសហប្រជាជាតិនិងអាស៊ានក្នុងការរក្សាសន្តិភាពនិងសន្តិសុខ អន្តរជាតិ ក្រោមអធិបតីភាពរបស់វៀតណាម ប្រធានក្រុមប្រឹក្សាសន្តិសុខ ក្នុងខែមករាឆ្នាំ២០២០។ អញ្ជើញចូលរួមសម័យពិភាក្សានេះមានវត្តមានអគ្គ លេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងអគ្គលេខា ធិការអាស៊ានលោក Lim Jock Hoi។

        ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុម បេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា អាស៊ានជាដៃគូដ៏ស្វាហាប់និងគួរអោយជឿទុកចិត្តរបស់អ.ស.ប។ លោក ឯកអគ្គរដ្ឋទូតបានចែករំលែកថា ជោគជ័យរបស់អាស៊ាន ជាពិសេសគឺការ បង្កើតសហគមន៍អាស៊ាននាឆ្នាំ២០១៥ ជាសក្ខីភាពដ៏ខ្លាំងក្លានៃស្មារតី សាមគ្គីគ្នាដើម្បីខិតខំប្រឹងប្រែងឆ្ពោះទៅរកគោលដៅរួម។ លោកក៏បាន រំលេចមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់តាមរយៈយន្តការនានាដឹកនាំ ដោយអាស៊ាន សំដៅបង្កើនកិច្ចសហប្រតិបតិ្តការជាមួយដៃគូនៅខាងក្រៅ បង្កើតបរិយាកាសងាយស្រួលសម្រាប់ភាគីពាក់ព័ន្ធនានាអាចសម្រុះ សម្រួលភាពខុសប្លែក បង្កើនការយោគយល់ ជឿទុកចិត្តគ្នា ហើយធ្វើការ សន្ទនាលើបញ្ហានានាដែលមានការយកចិត្តទុកដាក់ដូចគ្នា តាមនោះជំរុញ វប្បធម៌សន្តិភាព រួមចំណែកទប់ស្កាត់គ្រោះអាសន្នជម្លោះ។

        ចំពោះកិច្ចសហប្រតិបតិ្តការរវាងអាស៊ាននិងអ.ស.ប លោកឯកអគ្គ រដ្ឋទូតបានអះអាងថា ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០និងសមាជិក មិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ វៀតណាមនឹងខិតខំប្រឹងប្រែងជំរុញ កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធិភាពរវាងអង្គការទាំងពីរ ដោយផ្តោតសំខាន់ទៅលើវិស័យអាទិភាពនានាដូចជា ការដោះ ស្រាយជម្លោះដោយសន្តិវិធី ការទូតទប់ស្កាត់ ការរំសាយសព្វាវុធ ការរក្សា សន្តិភាព ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការនៅសមុទ្រនិង សន្តិសុខនាវាចរណ៍។ ដោយឈរលើមូលដ្ឋាននោះ លោកឯកអគ្គរដ្ឋទូត បានលើកសំណើអំពីខ្លឹមសារសហប្រតិបតិ្តការរវាងអាស៊ាននិងអ.ស.ប ដែលវៀតណាមនឹងជំរុញក្នុងឆ្នាំ២០២០ ក្នុងនោះមានកិច្ចសន្ទនាជាន់ខ្ពស់ អាស៊ាន-អ.ស.បស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងក្របខ័ណ្ឌកិច្ច ប្រជុំកំពូលអាស៊ាន-អ.ស.បដែលនឹងប្រព្រឹត្តទៅនៅវៀតណាមនាខែតុលា ឆ្នាំ២០២០៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ