ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាពីស្ថានការណ៍អំពីវេណេស៊ុយអេឡា

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខ អ. ស. ប កាលពីថ្ងៃទី ២០ ខែឧសភា បានបើកកិច្ចប្រជុំតាមអនឡាញពីស្ថានការណ៍នៅវេណេស៊ុយអេឡាតាមសំណើរបស់រុស្ស៊ី បន្ទាប់ពីវេណេស៊ុយអេឡាផ្ញើលិខិតទៅប្រធានក្រុមប្រឹក្សាសន្តិសុខដោយចោទប្រកាន់សកម្មភាពជ្រៀតចូលរបស់យោធានៅក្នុងប្រទេសនេះ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាពីស្ថានការណ៍អំពីវេណេស៊ុយអេឡា - ảnh 1 ក្រុមប្រឹក្សាសន្តិសុខបើកកិច្ចពិភាក្សាតាមអនឡាញអំពីស្ថានការណ៍វេណេស៊ុយអេឡា (ប្រភព៖ UN)

យោងតាមព័ត៌មាននៅក្នុងលិខិតរបស់ វេណេស៊ុយអេឡាដែលបានផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អ. ស. ប កាលពីថ្ងៃទី ១៣ ខែឧសភា បានអោយដឹងថាវេណេស៊ុយអេឡាបានបំផ្លាញផែនការជ្រៀតចូលដោយមានការប្រដាប់អាវុធខុសច្បាប់ទៅលើទឹកដីរបស់ វេណេស៊ុយអេឡាកាលពីថ្ងៃទី ៣ និងទី ៤ ខែឧសភាហើយវេណេស៊ុយអេឡាអះអាងថាកម្លាំងនេះទទួលបានគាំទ្រពីអាមេរិកនិងកូឡុំបៀតែម្តង។ ប៉ុនុ្តសហរដ្ឋអាមេរិកនិងកូឡុំបៀសុទ្ធសឹងតែបានបដិសេធអ្វីៗដែលពាក់ព័ន្ធនឹងករណីនេះ។

ថ្លែងមតិទៅកាន់អង្គប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.បបានអះអាងថាវៀតណាមបានប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពនៃការគំរាមកំហែងឬប្រើអំពើហឹង្សាដើម្បីប្រឆាំងនឹងបូរណភាពទឹកដី ឯករាជ្យភាព អធិបតេយ្យភាពនិងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយ ដោយរំលោភលើគោលការណ៍មូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិនិងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ