ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​មិន​សម្រេច​បាន​ការឯកភាពគ្នាលើការបន្ត​ដាក់ទណ្ឌកម្ម​ប្រទេសម៉ាលី

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៣០ ខែសីហា មិនសម្រេចបានការឯកភាពគ្នាទាក់ទងនឹងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសម៉ាលី។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​មិន​សម្រេច​បាន​ការឯកភាពគ្នាលើការបន្ត​ដាក់ទណ្ឌកម្ម​ប្រទេសម៉ាលី - ảnh 1កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបថត៖ AFP/TTXVN

សេចក្តីព្រាងសេចក្តីសម្រេចចិត្តដែលបានដាក់ជូនដោយបារាំង និងអារ៉ាប់រួម (UAE) បានស្នើសុំបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសម៉ាលី ក៏ដូចជាបន្តបេសកកម្មរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិទទួលបន្ទុកការឃ្លាំមើលប្រទេសអាហ្រ្វិកនេះ រហូតដល់ថ្ងៃទី ៣១ ខែសីហា និងថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ ជារាងៗគ្នា។

សេចក្តីព្រាងនេះ ទទួលបានសំឡេងគាំទ្រចំនួន ១៣ សំឡេងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែត្រូវបរាជ័យ ដោយសារតែការវេតូរបស់រុស្ស៊ី និងអនុប្បវាទរបស់ចិន។ ដើម្បីត្រូវបានអនុម័ត សេចក្តីសម្រេចចិត្តមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវទទួលបានសំឡេងគាំទ្រយ៉ាងតិចចំនួន ៩សំឡេង និងគ្មានសំលេងវេតូពីប្រទេសសមាជិកអចិន្រៃយ៍ណាមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមាន ចក្រភពអង់គ្លេស រុស្ស៊ី សហរដ្ឋអាមេរិក បារាំង ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ